វេទិកាថាមពល និងបច្ចេកវិទ្យាវៀតណាមឆ្នាំ ២០២៣

(VOVWORLD) - នារសៀលថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងការពារអាកាសធាតុនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់រៀបចំវេទិកា “បច្ចេកវិទ្យា និងថាមពលវៀតណាមឆ្នាំ ២០២៣” ជាមួយប្រធានបទ “គោលនយោបាយ និងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអគ្គិសនីព្រះអាទិត្យ និងអគ្គិសនីខ្យល់នៅវៀតណាម”។

ក្នុងសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៦) ឆ្នាំ ២០២១ នៅទីក្រុង Glasgow ប្រទេសស្កុតឡេន ចក្រភពអង់គ្លេស នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានប្រកាសពីការប្តេជ្ញាចិត្តរបស់វៀតណាមគឺសំដៅសម្រេចបាន ការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ ពីនោះមក រដ្ឋាភិបាលវៀតណាមបានចាត់វិធានការជាក់ស្តែងជាច្រើនដើម្បីសម្រេចបាននូវគោលដៅនេះ។

នៅឯវេទិកានេះ អ្នកជំនាញបានវាយតម្លៃថា វៀតណាមក្លាយជាទីផ្សាររស់រវើកបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងឈានមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងវិស័យអភិវឌ្ឍន៍អគ្គិសនីខ្យល់ និងអគ្គិសនីពន្លឺព្រះអាទិត្យ។ នៅឆ្នាំ ២០២២ សមត្ថភាពអគ្គិសនីសរុបនៃប្រព័ន្ធទាំងមូលនឹងឡើងដល់ ៧៩,២៥០មេហ្គាវ៉ាត់  ដែលក្នុងនោះសមត្ថភាពសរុបនៃប្រភពអគ្គិសនីកកើតឡើងវិញ (អគ្គិសនីខ្យល់ អគ្គិសនីពន្លឺព្រះអាទិត្យ) នឹងកើនឡើងដល់ជាង ២០,១០០ មេហ្គាវ៉ាត់  ស្រូបយកសមាមាត្រលើសពី ២៥%។ យោងតាមអ្នកជំនាញ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មអគ្គិសនីកកើតឡើងវិញ ទន្ទឹមនឹងការគាំទ្រអំពីគោលនយោបាយ អាជីវកម្មក៏ត្រូវសហការយ៉ាងសកម្មជាមួយអង្គការទាំងក្នុងនិងក្រៅប្រទេស ដើម្បីទទួលបានព័ត៌មាន ប្រភពបច្ចេកវិទ្យា និងជំនួយចាំបាច់ផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ