វេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលើកទី១នឹងត្រូវបានរៀបចំឡើងនៅទីក្រុង Da Nang

(VOVWORLD) - វេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលើកទី១ (VYI Forum 2018) នឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានការចូលរួមរបស់បញ្ញាវ័ន្តវ័យក្មេងវៀតណាមនិងអន្តរជាតិប្រមាណ ២០០នាក់។
វេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលើកទី១នឹងត្រូវបានរៀបចំឡើងនៅទីក្រុង Da Nang - ảnh 1ទិដ្ឋភាពនៃទីក្រុង Da Nang (រូបថត៖ baodanang)

វេទិកានេះគឺសំដៅពង្រីកតួនាទីរបស់បញ្ញាវ័ន្តវ័យក្មេងក្នុងបុព្វហេតុ ផ្លាស់ប្ដូរថ្មី កសាងនិងការពារប្រទេសជាតិ បង្កើតឱកាសដើម្បីបញ្ញាវ័ន្តវ័យក្មេង ដែលកំពុងរស់នៅឯបរទេសនិងនៅក្នុងប្រទេសជួបពិភាក្សាគ្នាអំពីទស្សនៈវិស័យ តួនាទី និងសមត្ថភាពរបស់បញ្ញាវ័ន្តវ័យក្មេងវៀតណាមនៅក្នុងបុព្វហេតុស្ថាបនា និងអភិវឌ្ឍន៍ប្រទេសជាតិ រួមចំណែកជំរុញដំណើរការធ្វើសមាហរណកម្មសេដ្ឋ កិច្ចរបស់វៀត ណាមទៅក្នុងតំបន់និងលើពិភពលោក។

        ក្រោមប្រធានបទ “ពង្រីកកម្លាំងនៃបញ្ញាវ័ន្តវ័យក្មេងវៀតណាមក្នុងយុគ សម័យ៤.០” វេទិកា VYI ឆ្នាំ២០១៨ នឹងផ្ដោតទៅលើខ្លឹមសារស្នូលចំនួន៣នោះគឺ ការជំរុញ STEM ដើម្បីកសាងប្រភពធនធានមនុស្សមានគុណភាពខ្ពស់ក្នុង ការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្មលើកទី៤ ការអនុវត្តបច្ចេកវិទ្យា៤.០ក្នុងកិច្ច ការពារបរិស្ថាននិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការជំរុញការផ្លាស់ប្ដូរ ថ្មីក្នុងផលិតកម្មអាជីវកម្ម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ