វេទិការ ជួបប្រាស្រ័យវៀតណាមនៅបារាំង
|
វេទិការ ជួបប្រាស្រ័យវៀតណាមនៅបារាំង (VOV) |
Vovworld-វេទិការជួបប្រាស្រ័យវៀតណាមដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មវៀតណាមចំនួន៣០និងអង្គភាពអាជីវកម្មបារាំងចំនួន១០០បានប្រព្រឹត្តទៅនាថ្ងៃទី២៣កញ្ញានៅរដ្ឋធានីប៉ារីស-បារាំង។ វេទិការបានបើកចេញការពិភាគ្សាមានផលប្រយោជន៍និងជាក់ស្ដែងដើម្បីជំរុញកិច្ចសហប្រតិបត្តិ
ការរវាងវៀតណាមជាមួយបារាំង។ ថ្លែងមតិបើកវេទិការ អគ្គនាយិការស្ថាប័ន
ពន្លឿនពាណិជ្ជកម្មបារាំង UBIFRANCE និងជាប្រធានស្ថាប័នពន្លឿនវិនិយោគ
បារាំង (AFII) លោកស្រី Muriel Penicaud បានសង្កត់ធ្ងន់ថា វៀតណាមជាអាទិភាព
មួយក្នុងចំណោមអាទិភាពរបស់អង្គភាពអាជីវកម្មបារាំងក្នុងការនាំចេញនាំចូលនិង
វិនិយោគ។
“បណ្ដាវិស័យថាមពលហេដ្ឋានរចនាសម្ព័ន្ធដើរតួនាទីសំខាន់នៅបារាំងនិងយើងខ្ញុំ
នាំចេញជាច្រើនក្នុងវិស័យហេដ្ឋានរចនាសម្ព័ន្ធក្រោមរូបភាពជាដៃគូរឬនាំចេញ។ បារាំងមានសម្ព័ន្ធក្រុមហ៊ុនជួរមុខលើពិភពលោកក្នុងវិស័យនេះក៏ដូចជាក្រុមហ៊ុន
ខ្នាតតូចនិងមធ្យមបានវិនិយោគនៅប្រទេសនានាក្រោមរូបភាពជាដៃគូរនិងផ្ទេរ
ប្រគល់បច្ចេកវិទ្យា៕”