វេទិការថាមពលអាស៊ី-ប៉ាស៊ីហ្វិក (APEF) អនុម័តលើសេចក្តីថ្លែងការរួម

(VOVworld) – វេទិការថាមពលអាស៊ី-ប៉ាស៊ីហ្វិក (APEF) បានបញ្ចប់ នាថ្ងៃទី ៣០
ឧសភា នៅទីក្រុង  Vladivostok រុស្ស៊ី ដោយមានការអនុម័តលើសេចក្តីថ្លែងការ រួមសំដៅបង្កើនសន្តិសុខថាមពលក្នុងតំបន់។ លេខាធិការរងនៃគណៈកម្មាធិការ
សេដ្ឋកិច្ច-សង្គមទទួលបន្ទុកតំបន់អាស៊ី-ប៉ាស្ស៊ីហ្វិកនៃ អ.ស.ប. (ESCAP) លោក
Shunichi Murata បានឲ្យដឹងថា៖ សេចក្តីថ្លែងការនេះនឹងកំណត់ទិសឲ្យភាគីទាក់ ទិននានាក្នុងតំបន់ឆ្ពោះទៅតំបន់មួយធានាថាមពលជាង ។ តាមរយៈនោះ បង្កើត បរិយាកាសសន្តិសុខល្អជាងចំពោះជីវភាពរស់នៅរបស់ប្រជាជន។ តំណាងចំនួន
១៤០ នាក់​ មកពីប្រទេសចំនួន ៣០ ប្រទេស បានចូលរួមវេទិការនេះ សំដៅ ពិភាក្សាអំពីរាល់ការសកល្បងថាមពលក្នុងតំបន់។ តាមគំរោង វេទិការ APEF ជាបន្តនឹងត្រូវបានរៀបចំឡើងនៅ Tonga នាឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ