វេទិការយុវវ័យដោយប្រធានបទ”ជំនាន់បន្ត”ប្រារព្វឡើងនៅទីក្រុងហូជីមិញ

វេទិការយុវវ័យដោយប្រធានបទ”ជំនាន់បន្ត”ប្រារព្វឡើងនៅទីក្រុងហូជីមិញ - ảnh 1
អ្នកចម្រៀង Katy Perry ថ្លែងមតិនៅវេទិការ (រូបថត៖thethaovanhoa.vn)

(VOVworld) - នាថ្ងៃទី១២ ឧសភា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
ទស្សនាវដ្ដី Forbes វៀតណាមបានរៀបចំព្រឹត្តិការណ៍ Under 30 Summit (វេទិការ
ជំនាន់វ័យក្មេង)ក្រោមប្រធានបទ “ជំនាន់បន្ត” ដោយមានការចូលរួមរបស់មនុស្ស
ចំនួន៨០០នាក់ដែលជាអាជីវករវ័យក្មេង សិល្បៈករសិល្បៈការិនី អ្នកវិទ្យាសាស្ត្រ
សកម្មជនសង្គម អ្នកជំនាញការនិងនិស្សិត។វេទិការនេះក៏ទាក់ទាញការចូលរួម របស់បណ្ដាវាគ្មិនដែលជាអាជីវករវៀតណាមនិងអន្តរជាតិ អ្នកដឹកនាំវ័យក្មេងជា
ពិសេសគឺលោកស្រី Ton Nu Thi Ninh អតីតអនុប្រធាន គណៈកម្មាធិការកិច្ចការបរ
ទេសនៃរដ្ឋសភាវៀតណាមនិងជាអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអឺរ៉ុប
លោក Truong Gia Binh អ្នកបង្កើតនិងជាប្រធានសម្ព័ន្ធ ក្រុមហ៊ុន FPT និងអ្នកច្រៀង
អ្នកនិពន្ធល្បីឈ្មោះលើពិភពលោក Katy Perry អតីតសមាជិកក្នុងនបញ្ជីឈ្មោះ 30
 Under 30 របស់អាមេរិក។តាមបណ្ដាសម័យ ពិភាគ្សា បទសុន្ទរកថា និងបទ
សម្ភាសន៍លើឆាក វាគ្មិននិងអ្នកដឹកនាំទាំងឡាយ បានរួមគ្នាចែករំលែកអំពីរាល់
ឱកាសនិងការសាកល្បងចំពោះជំនាន់វ័យក្មេង ក៏ដូចជារាល់សុបិន្តនិងគោលដៅ
របស់ពួកគេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ