វេទិការសេដ្ឋកិច្ចនិទាយរដូវឆ្នាំ២០១៥

វេទិការសេដ្ឋកិច្ចនិទាយរដូវឆ្នាំ២០១៥ - ảnh 1
អតីតឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Khoan (អង្គុយនៅកណ្ដាល)​ ថ្លែងមតិនៅវេទិការ (រុបថត៖tuoitre.vn)


(VOVworld) - នារសៀលថ្ងៃទី១៩ មករា នៅវេទិការនិទាយរដូវឆ្នាំ២០១៥ ដែល
បានរៀបចំឡើងនៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម អ្នកជំនាញការ
ជាច្រើនបានចាត់ទុកថា ខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំនេះ នៅបន្តប្រឈមមុខ
នឹងការលំបាកជាច្រើន ព្រមទាំងព្រមានថា អង្គភាពអាជីវកម្មនានាត្រូវម្ចាស់ការ
ជ្រើសរើសមុខទំនិញ តាមដានឲ្យបានជាប់ទីផ្សារដើម្បីស្វ័យជួយសង្គ្រោះខ្លួន
មុនពេលរង់ចាំគោលនយោបាយជួយឧបត្ថម្ភ។តាមអតីតឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Vu Khoan ថា ដើម្បីខឿនសេដ្ឋកិច្ចវៀតណាមអាចងើបឡើង
វិញនាពេលខាងមុខនេះរដ្ឋរួមជាមួយអង្គភាពអាជីវកម្មត្រូវដោះស្រាយបានបញ្ហា
សារវ័ន្តដូចជា ផ្លាស់ប្ដូររូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចដោយការជំរុញខ្លាំងការ
រៀបចំរចនាសម្ព័ន្ធឡើងវិញបន្តអនុវត្តគោលដៅ គឺដល់ឆ្នាំ២០២០ វៀតណាមនឹង
ក្លាយទៅជាប្រទេសឧស្សាហកម្មជាស្នូល និងជំរុញខ្លាំងការធ្វើសមាហរណកម្ម
ទៅក្នុងសេដ្ឋកិច្ចពិភពលោក ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ