វេទិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី៥បានបើកនៅចិន

វេទិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី៥បានបើកនៅចិន - ảnh 1
ទិដ្ឋភាពនៃវេទិកា (រូបថតៈ chinanews.com)


(VOVworld)-វេទិការ នេះមានចំណងជើងថា “ឈានចូលជ្រៅក្នុងកិច្ចសហប្រតិបត្តិ
ការជាក់ស្តែង រួមគ្នាជម្រុញភាពសម្បូរុងរឿង” ដោយមានការចូលរួមរបស់សមាជិក
ជាង១ពាន់នាក់ ដែលជា អ្នកនយោបាយ អាជីវករ និងមជ្ឈដ្ឋានអ្នកជំនាញការ អ្នក
ប្រាជ្ញសេដ្ឋកិច្ចមកពី បណ្តាប្រទេសនៅអាស៊ី-អឺរ៉ុប។

        ក្នុងពិធីបើក បណ្តាតំណាងឯកភាពថា ក្នុងស្ថានភាពសកលភាវូបនីយកម្ម
សេដ្ឋកិច្ចនាសព្វថ្ងៃ បណ្តាប្រទេសអាស៊ី-អឺរ៉ុបមានជាប់ទាក់ទិនគឺត្រឹមតែបង្កើនកិច្ច
សហប្រតិបត្តិការថ្មី ដើម្បីរួមគ្នាអភិវឌ្ឍន៌។ តំបន់ទាំងពីរជាអ្នកជិត ខាងល្អផង និង
ជាដៃគូរល្អជួយគ្នាទៅវិញទៅមកផង។ ដោយហេតុនេះ នឹងបន្តខំប្រឹងប្រែងកសាង
ទំនុកទុកចិត្តអំពីសេដ្ឋកិច្ច នយោបាយ សកម្មនាំចេញរាល់វិធាន ការជាក់ស្តែង
សំដៅជម្រុញកិច្ចសហប្រតិបត្តិការតំបន់ និងអភិវឌ្ឍន៌ប្រកប ដោយភាពសម្បូរុង
រឿងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ