វេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុបស្ដីពីការគ្រប់គ្រងទឹក
|
វេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុបស្ដីពីការគ្រប់គ្រងទឹក |
(VOV)_ក្រោយរយៈបេល២ថ្ងៃធ្វើការ ដោយមានបទអន្តរាគមន៍ចំនួន៤០ និង
ការផ្តល់មតិរបស់អង្គសន្និសីទចំនួន១៨០នាក់ សិក្ខាសាលា ASEM ស្ដីអំពី៖ បង្កើន
ការរួមសហការសកម្មភាពក្នុងការគ្រប់គ្រងទឹក ដើម្បីតម្រងទិសរបៀបវារះ អភិ
វឌ្ឍន៍ក្រោយឆ្នាំ ២០១៥ បានបញ្ចប់នារសៀលថ្ងៃទី៥ មិថុនានៅខេត្ត Ben Tre (ភាគ
ខាងត្បូងវៀតណាម)។ នេះគឺជាសកម្មភាពសំខាន់បំផុតរបស់ ASEM ដែលបាន
វៀតណាមទទួលរៀបចំ ក្នុងឆ្នាំ២០១៥ រួមចំណែកលើកកំពស់លក្ខណះជាក់ស្ដែង
និងលើកកំរិតការរួមវិភាគទាន របស់ ASEM សំរាប់ការអភិវឌ្ឍន៍យុរអង្វែង និង
ទប់ទល់នឹងការប្រឈមសកល ដែលក្នុងនោះមានការគ្រប់គ្រងនិរន្តរភាពប្រភព
ធនធានទឹកផង។ សិក្ខាសាលា ASEM លើកនេះបាននាំចេញដំណោះស្រាយជា
ច្រើន ដើម្បីជំរុញសកម្មភាពជាក់ស្ដែង ក្នុងការគ្រប់គ្រង់ធនធានទឹក ឆ្ពោះទៅការ
អភិវឌ្ឍន៍និរន្តរភាព។
អង្គសន្និសីទបានឯកភាពទៅលើរបាយការណ៍ ដាក់ជូនសន្និសីទរដ្ឋមន្ត្រីការ
បរទេស ASEM លើកទី១២ នៅទីក្រុង Luxembourg នាខែវិច្ឆិកា ឆ្នាំ២០១៥ និងសន្និ
សីទជាន់ខ្ពស់ ASEM លើកទី១១ នៅម៉ុងហ្គោលី នាឆ្នាំ ២០១៦ដែរ៕