វេទិការអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២១ បានបញ្ចប់ប្រកបដោយជោគជ័យ
(VOVworld) – នាថ្ងៃទី ៣០ មករា វេទិការអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២១
(APPF-21) បានបញ្ចប់ប្រកបដោយជោគជ័យ នៅទីក្រុង Vladivostok (រុស្ស៊ី)។ ក្នុង
វេទិការ APPF - 21 លើកនេះ សេចក្តីសម្រេចចិត្តរួមមានឯកសារចំនួន ១៤ និង
សេចក្តីថ្លែងការរួមត្រូវបានអនុម័ត។ ម៉ិចស៊ិកបានទទួលតំណែងជា ប្រធានប្តូរវន
APPF អាណត្តិឆ្នាំ ២០១៣ - ២០១៤។ ថ្លែងមតិក្នុងសន្និសីទការ សែតបន្ទាប់ពីវេទិការ
ប្រធាន APPF-21 និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko បានសង្កត់ធ្ងន់ថា៖ ការរៀបចំព្រឹត្តិការធំៗចំនួន ២ ជាបន្តបន្ទាប់ គឺ វេទិការសហប្រតិប
ត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC-2012) និង APPF-21 បាននាំមកឱកាសធំធង
សំដៅអភិវឌ្ឍន៍ឋានៈនិងតួនាទី របស់រុស្ស៊ីក្នុងតំបន់និងលើសកលលក។ គណៈប្រតិភូ
វៀតណាមដឹកនាំដោយ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានចូល
រួមវេទិកានិង នាំចេញការផ្តើមគំនិតថ្មីក្នុងសកម្មភាពនិតិបញ្ញត្តិយន្តការសហការរវាង
សភានៃ បណ្ដាប្រទេស APPF នាពេលខាងមុខ។ ក្រៅពីនោះ គណៈប្រតិភូវៀតណាម
នៅ មានសកម្មភាពជាច្រើនផ្សេងៗទៀត៕
|
គណៈប្រតិភូវៀតណាមដឹកនាំដោយ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu
បានចូលរួមវេទិកា។ (Image: Internet) |