វេទិកាសេដ្ឋកិច្ចពិភពលោក St. Petersburg ទី ២៧ - ទីលានលេងសកលសម្រាប់សហគមន៍អាជីវកម្ម

(VOVWORLD) - វេទិកាសេដ្ឋកិច្ចពិភពលោក St. Petersburg លើកទី ២៧ នឹងប្រព្រឹត្តទៅនៅទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ខែមិថុនា។ 
វេទិកាសេដ្ឋកិច្ចពិភពលោក St. Petersburg ទី ២៧ - ទីលានលេងសកលសម្រាប់សហគមន៍អាជីវកម្ម - ảnh 1ទិដ្ឋភាពនៃពិធីបើក (រូបថត៖ TTXVN)

ក្នុងរយៈពេល ៤ ថ្ងៃ វេទិកានេះនឹងមានព្រឹត្តិការណ៍ចំនួន ២០០  ដោយមានការចូលរួមពីអ្នកជំនាញ និងវាគ្មិនចំនួន ១.៥០០ នាក់។ វេទិកាឆ្នាំនេះ ផ្តោតលើប្រធានបទដូចជា៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម អភិបាលកិច្ច វឌ្ឍនភាពបច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្ម បរិស្ថាន សុខភាព ការដឹកជញ្ជូន វប្បធម៌ និងទេសចរណ៍ កា

រអប់រំ និងវិទ្យាសាស្ត្រ។ សកម្មភាពនៅវេទិកាមានភាពចម្រុះ រួមមានៈ ការពិភាក្សាជាក្រុម តុមូល អាហារពេលព្រឹកអាជីវកម្មតាមប្រធានបទ; ព្រឹត្តិការណ៍សន្ទនាធុរកិច្ចទ្វេភាគីជាមួយដៃគូបរទេស...។

កាលពីឆ្នាំមុន វេទិកានេះមានការចូលរួមពីមនុស្សជាង ១៧.០០០ នាក់មកពីប្រទេសចំនួន ១៣០។ កិច្ចព្រមព្រៀងជាង ៩០០ ដែលមានតម្លៃសរុប ៣.៨៦០ ពាន់លាន RUB ត្រូវបានចុះហត្ថលេខានៅវេទិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ