វេទិកាសេដ្ឋកិច្ចវៀតណាមលើកទី ៥៖ សេដ្ឋកិច្ចវៀតណាម ឆ្នាំ​២០២៣

(VOVWORLD) - វេទិកានេះនឹងបញ្ជាក់យ៉ាងច្បាស់លាស់អំពីការធានាតុល្យភាពធំៗនៃខឿនសេដ្ឋកិច្ច ជ្រើសរើសគោលនយោបាយឲ្យបានសមស្របក្នុងឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់។
វេទិកាសេដ្ឋកិច្ចវៀតណាមលើកទី ៥៖ សេដ្ឋកិច្ចវៀតណាម ឆ្នាំ​២០២៣ - ảnh 1សន្និសីទសារព័ត៌មាន ស្ដីពីវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៥។ (រូបថត៖ Nguyen Nhung/VOV)

នាព្រឹកថ្ងៃទី ១២ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី ៥ ក្រោមប្រធានបទ “សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៣៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពធំៗ ប្រកបដោយរឹងមាំ ជំនះពុះពារលើបញ្ហាប្រឈម” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៧ ខែធ្នូទីក្រុងហាណូយ។

វេទិកានេះត្រូវបានរៀបចំឡើងតាមទម្រង់ដោយផ្ទាល់ផង និងតាមអ៊ីនធឺណែតផង ដោយមានការចូលរួមពីប្រតិភូចំនួនជាង១០០០ នាក់ ជាថ្នាក់ដឹកនាំមន្ទីរ ក្រសួង ស្ថាប័នមជ្ឈឹម និងមូលដ្ឋាន តំណាងអង្គការអន្តរជាតិពហុភាគី និងស្ថានទូត ស្ថានកុងស៊ុលនៃប្រទេសមួយចំនួន និងសហគ្រាសជាច្រើន។

វេទិកានេះនឹងបញ្ជាក់យ៉ាងច្បាស់លាស់អំពីការធានាតុល្យភាពធំៗនៃខឿនសេដ្ឋកិច្ច ជ្រើសរើសគោលនយោបាយឲ្យបានសមស្របក្នុងឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់។ វេទិកានេះ រួមមានសិក្ខាសាលាឯកទេសចំនួន ៤ នាព្រឹកថ្ងៃទី ១៧ ខែធ្នូ និងសម័យប្រជុំពេញអង្គនៅរសៀលថ្ងៃទី ១៧ ខែធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ