វេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg លើកទី២៧ និងកិច្ចសហប្រតិបត្តិការកិច្ចការបរទេស សេដ្ឋកិច្ចវៀតណាម-រុស្ស៊ី

(VOVWORLD) - សម័យប្រជុំបើកវេទិកាសេដ្ឋ កិច្ចអន្តរជាតិ Saint Petersburg លើកទី២៧ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៦ ខែមិថុនា នៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។

វេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg លើកទី២៧ និងកិច្ចសហប្រតិបត្តិការកិច្ចការបរទេស សេដ្ឋកិច្ចវៀតណាម-រុស្ស៊ី - ảnh 1ទិដ្ឋភាពសម័យប្រជុំនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg  (ប្រភពរូបភាព៖ Thu Ha - VOV រុស្ស៊ី)

ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Luu Quang អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមវេទិកា។ ក្នុងសារផ្ញើទៅកាន់វេទិកា ឧបនា យករដ្ឋមន្ត្រី លោក Tran Luu Quang បានសង្កត់ធ្ងន់លើតម្រូវការនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវរបស់ប្រទេសទាំងអស់ ដើម្បីជំនះរាល់បញ្ហាប្រឈមរួមរបស់ពិភពលោករួម។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការត្រូវឈរលើគោលការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក និងការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម "ភាពជាដៃគូធំអាស៊ី-អឺរ៉ុប" របស់ប្រធានាធិបតីរុស្ស៊ី V. Putin លើការភ្ជាប់ដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីបង្កើតភាពរស់រវើក និងផ្សព្វផ្សាយផលប្រយោជន៍ដល់គ្រប់ភាគី។

វេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg លើកទី២៧ និងកិច្ចសហប្រតិបត្តិការកិច្ចការបរទេស សេដ្ឋកិច្ចវៀតណាម-រុស្ស៊ី - ảnh 2គណៈប្រតិភូវៀតណាមចូលរួមវេទិកា (ប្រភពរូបភាព៖ Thu Ha - VOV នៅរុស្ស៊ី)

នាថ្ងៃដដែល គណៈប្រតិភូវៀតណាមបានមានជំនួបមួយចំនៅនៅខាងក្រៅវេទិកា។

នៅក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Vladimir Ilichev ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាពិសេស អះអាងថា ថាមពល - ប្រេង និងឧស្ម័នគឺជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ី ឯកភាពគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរសហការប្រកបដោយប្រសិទ្ធភាព។

ក្នុងជំនួបជាមួយតំណាងរដ្ឋាភិបាល Saint-Petersburg ភាគីទាំងពីរបានឯកភាពសម្របសម្រួលរៀបចំសកម្មភាពមួយចំនួនក្នុងឆ្នាំ ២០២៤ - ២០២៥ ដើម្បីអបអរសាទរខួបលើកទី ៣០ នៃសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព រយៈពេល ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងរុស្ស៊ី។ តំណាងរដ្ឋាភិបាល Saint-Petersburg មានបំណងចង់ពង្រីក និងស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់វៀតណាម៕          

ប្រតិកម្មទៅវិញ

ផ្សេងៗ