វេទិកាអង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦
|
វេទិកាអង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦ |
(VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា នៅរាជធានីភ្នំពេញ (កម្ពុជា) ស្ថានទូតវៀតណាម
រួមសហការជាមួយសម្ព័ន្ធសមាគមអង្គភាពអាជីវកម្មវៀតណាមវិនិយោគនៅកម្ពុជា
រៀបចំវេទិកា៖ អង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦។ ចូលរួមវេទិកានេះ មាន
ដំណាងជាង២០០នាក់ មកពីគ្រប់ក្រសួង ស្ថាប័ន ខេត្ត ទីក្រុង និងអង្គភាពអាជីវកម្ម
នានារបស់វៀតណាមនិងកម្ពុជា។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំ
នៅកម្ពុជា លោក Thach Du បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងមិត្តភាព ប្រពៃណីនិង
ជិតស្និទ្ធិអំពីភូមិសាស្ត្រ ការយកចិត្តទុកដាក់ និងបង្កលក្ខណះងាយស្រួលពីរដ្ឋាភិបាល
នៃប្រទេសទាំងពីរនេះ បានជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគរវាងវៀតណាម-កម្ពុជា។ នាបច្ចុប្បន្ន វៀតណាមជាដៃគូមួយក្នុងចំណោមដៃ
គូសេដ្ឋកិច្ចជួរមុខរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគី ឆ្នាំ ២០១៥ ទទួល
បានបីពាន់៤រយលានដុល្លារអាមេរិក។ វៀតណាមមានគំរោងការណ៍វិនិយោគជាង១៨០
គំរោងនៅកម្ពុជា ដោយមានបរិមាណទុនចុះបញ្ជីចំនួនជិត៣ពាន់លានដុល្លារអាមេរិក
។ វៀតណាមក៏ជាប្រទែសនាំមុខអំពីបរិមាណភ្ញៀវទេសចរមកកាន់កម្ពុជា ដោយមាន
ចំនួន៩០ ហ្មឺននាក់ ក្នុងឆ្នាំ ២០១៥៕