វិទ្យាស្ថានកងទ័ពជើងទឹកនៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា ចុះហត្ថលេខា​លើ​អនុស្សរណៈចងសម្ព័ន្ធមេត្រីភាព

(VOVWORLD) - នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ព កងទ័ពជើងទឹកនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។
វិទ្យាស្ថានកងទ័ពជើងទឹកនៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា ចុះហត្ថលេខា​លើ​អនុស្សរណៈចងសម្ព័ន្ធមេត្រីភាព - ảnh 1វិទ្យាស្ថានកងទ័ពជើងទឹកនៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈចងសម្ព័ន្ធមេត្រីភាព

នាព្រឹកថ្ងៃទី ២៦ មិថុនា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa វិទ្យាស្ថានកងទ័ពជើងទឹកប្រជាជនវៀតណាម និងវិទ្យាស្ថានកងទ័ពជើងទឹកកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈចងសម្ព័ន្ធមេត្រីភាព។ នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ព កងទ័ពជើងទឹកនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកឧត្តមនាវីត្រី សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Lam នាយកវិទ្យាស្ថានកងទ័ពជើងទឹកប្រជាជនវៀតណាមបានលើកសំណើថា នាពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល; ការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរជំនាញ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រកងទ័ពជើងទឹក។

ចំណែកឯលោកឧត្តមនាវីទោ នន់ សុផាត នាយសេនាធិការរងកងទ័ពជើងទឹកកម្ពុជាបានលើកសំណើថា នាពេលខាងមុខ វិទ្យាស្ថានកងទ័ពជើងទឹកប្រជាជនវៀតណាមបង្កើនការជួយឧបត្ថម្ភគាំទ្រក្នុងការកសាងវិទ្យាស្ថានកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែរឹងមាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ