វិទ្យុសម្លេងវៀតណាម បើកស្ថាប័នតំណាងប្រចាំនៅឥណ្ឌា
(VOVWORLD) - នាថ្ងៃទី ១២ ខែកុម្ភ វិទ្យុសម្លេងវៀតណាម (VOV) នឹងបើក សម្ពោធស្ថាប័នតំណាងរបស់ខ្លួនប្រចាំនៅឥណ្ឌា។ នេះគឺជាកាណាលដ៏សំខាន់មួយ ជាស្ពាន់តភ្ជាប់អំពីវប្បធម៌ ពាណិជ្ជកម្ម រួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌា។
ក្នុងឱកាសនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌាគឺជាប្រទេសពីរ ដែលមានទំនាក់ទំនងប្រពៃណីយូរលង់ណាស់មកហើយ។ ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូត នាឆ្នាំ ១៩៧២ មកទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាមានការរីកចម្រើនឥតឈប់ឈរ។ ដូច្នេះ ការដែលវៀតណាមបានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឥណ្ឌា ដែលក្នុងនោះមានទាំងសារព័ត៌មាន វប្បធម៌និងសិល្បៈគឺចាំបាច់ណាស់។ លោកបានឲ្យដឹងថា៖
អគ្គនាយកវិទ្យុសម្លេងវៀតណាម
លោក Nguyen The Ky |
“តាមរយៈការបើកស្ថាប័នតំណាងប្រចាំនៅឥណ្ឌានោះ វិទ្យុសម្លេង វៀតណាមមានស្ថាប័នតំណាងប្រចាំនៅប្រទេស និងតំបន់សំខាន់ៗជាច្រើននៅលើពិភពលោក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រការនេះ មិនត្រឹម តែទទួលបានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរប៉ុណ្ណោះទេថែមទាំងសាធារណជននៃប្រទេសទាំងពីរទៀតផង។ តាម រយៈសារព័ត៌ មាន យើងទទួលបានព័ត៌មាន ជាច្រើនអំពីឥណ្ឌា ហើយសាធារណជនឥណ្ឌាក៏ទទួលបានព័ត៌ មានជាច្រើនអំពីវៀតណាមផងដែរ”
ស្ថាប័នតំណាងប្រចាំនៅឥណ្ឌា គឺជាស្ថាប័នតំណងទី ១៣ របស់ VOV នៅបរទេស។ ការបើកសម្ពោធស្ថាប័នតំណាងប្រចាំនៅឥណ្ឌា និងនៅតំបន់សំខាន់ៗនៅលើពិភពលោកបានសរឲ្យឃើញនូវចខុវិស័យថ្មីរបស់ VOV ក្នុងសម័យធ្វើសមាហរណកម្ម៕