វិទ្យុសម្លេងវៀតណាមបានសំរេចការងារត្រៀមរៀបចំសន្និសីទផ្សាយសម្លេងទ្វីបអាស៊ី២០១៣។

វិទ្យុសម្លេងវៀតណាមបានសំរេចការងារត្រៀមរៀបចំសន្និសីទផ្សាយសម្លេងទ្វីបអាស៊ី២០១៣។ - ảnh 1
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien (vov.vn)



        VOV-សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី២០១៣ (RadioAsia 2013) ដោយវិទ្យុ​សម្លេងវៀតណាមទទួលរៀបចំ ដែលនឹងប្រព្រឹត្តទៅនៅក្រុងហាណូយចាប់ពីថ្ងៃទី​២៩ដល់៣១កក្កដាខាងមុខ។ មុននឹងសន្និសីទ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃ​វិទ្យុ​សម្លេងវៀតណាមអំពីអត្ថន័យរបស់សន្និសីទលើកនេះ អគ្គនាយកវិទ្យុ​សម្លេង​វៀត
ណាមលោក Nguyen Dang Tien បានឲ្យដឹងថា វិទ្យុសម្លេងវៀតណាមជា​សមាជិក
ពេញសិទ្ធិរបស់សមាគមផ្សាយសម្លេងទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (ABU) តាំងពីឆ្នាំ
១៩៦៤និងក៏ចូលរួមយ៉ាងសកម្មបណ្ដាសកម្មភាពរបស់ ABU។ ការ​ដែល​វិទ្យុសម្លេង
វៀតណាមត្រូវបានជ្រើសរើសទទួលរៀបចំសន្និសីទនៅទីក្រុង​ហាណូយនឹងលើក
កំពស់តួនាទីរបស់ផ្នែកផ្សាយសម្លេងវៀតណាមជាមួយបណ្ដាប្រទេសក្នុងដំបន់។ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien បានឲ្យដឹងថា៖

        “ប្រធានបទ “ផ្សាយសម្លេងនិងផ្សព្វផ្សាយសង្គម៖ និន្នាការអភិវឌ្ឍន៍នា​អនាគត” មានអត្ថន័យជាច្រើនមិនត្រឹមតែចំពោះការផ្សាយសម្លេងរបស់វៀត​ណាម​​​ប៉ុណ្ណោះទេ ថែមទាំងចំពោះបណ្ដាប្រទេសក្នុងដំបន់និងពិភពលោក​ទៀត​ផង។ នៅ​វេទិការលើក
នេះ​បណ្ដាអ្នកគ្រប់គ្រងផ្សាយសម្លេងនឹងចែករំលែក​បទ​ពិសោធន៍​ក្នុង​វិស័យផ្សាយ
សម្លេងនិងនឹងផ្លាស់ប្តូរបទពិសោធន៍ក៏ដូចជា​និន្នាការ​អភិវឌ្ឍន៍របស់​ការ​ផ្សាយ
សម្លេងនាពេលអនាគត។”

        ខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារនៅសន្និសីទលើកនេះគឺការសាក
ល្បង​នៃការផ្សាយសម្លេងនាពេលអនាគតក្នុងកាលៈទេសៈដែល Internet និង​
បណ្ដាញ​សង្គម​អភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា។ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក
Nguyen Dang Tien បាន​ដាក់ចេញបទពិសោធន៍របស់វិទ្យុសម្លេងវៀតណាមដើម្បី​ចែករំលែកជាមួយមិត្តភក្តិ​អន្តរជាតិសំដៅដោះស្រាយការសាកល្បងនេះ។

        “ក្នុងរយៈពេលកន្លងមក វិទ្យុសម្លេងវៀតណាមបានអនុវត្តការអភិវឌ្ឍន៍របស់
​បណ្ដាញ Internet ដើម្បីអាចបញ្ជូនកម្មវិធីផ្សាយសម្លេងទូរទស្សន៍លើ Internet លើ​
ទំព័រ​ vov.vn របស់ វិទ្យុសម្លេងវៀតណាម។​ នាដើមឆ្នាំកន្លងមក វិទ្យុសម្លេងវៀត​
ណាម​​បាន​បង្កើត​កាណាល់ radiovietnam.vn រួមផ្សំកម្មវិធីផ្សាយសម្លេងរបស់​ខេត្ត
​ក្រុងចំនួន៦៣​ក្នុង​ទូទាំងប្រទេសលើបណ្ដាញ Internet។ នាពេលខាងមុខ វិទ្យុ​
សម្លេងវៀតណាមនឹង​រៀបចំ​ផ្សាយសម្លេងព៌ណនាបាល់ទាត់របស់ការប្រគួត
English Premier League​ លើបណ្ដា​កម្មវិធីផ្សាយសម្លេងនិងលើបណ្ដាញ់ Internet៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ