វិទ្យុសម្លេងវៀតណាមរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធ

វិទ្យុសម្លេងវៀតណាមរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធ - ảnh 1
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានរំលឹកឡើងវិញនូវអនុស្សវរីយ៍រយៈពេល៧០ឆ្នាំនៃទិវាប្រទេសជាតិទាំងមូល តស៊ូប្រយុទ្ធហើយក៏ជារយៈពេល៧០ឆ្នាំដែលវិទ្យុសម្លេងវៀតណាមផ្សាយសេចក្តី អំពាវនាវឲ្យប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធរបស់លោកប្រធានហូជីមិញលើ រលកវិទ្យុសម្លេងវៀតណាម.

(VOVworld)-នាព្រឹកថ្ងៃទី១៩ធ្នូ នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀប
ចំពិធីរំលឹកខួបលើកទី៧០នៃវិទ្យុសម្លេងវៀតណាមផ្សាយសេចក្តីអំពាវនាវប្រទេស
ជាតិទាំងមូលតស៊ូប្រយុទ្ធរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ធ្នូឆ្នាំ១៩៤៦-ថ្ងៃទី១៩
 ធ្នូឆ្នាំ២០១៦)។នៅក្នុងពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky
បានរំលឹកឡើងវិញនូវអនុស្សវរីយ៍រយៈពេល៧០ឆ្នាំនៃទិវាប្រទេសជាតិទាំងមូល
 តស៊ូប្រយុទ្ធហើយក៏ជារយៈពេល៧០ឆ្នាំដែលវិទ្យុសម្លេងវៀតណាមផ្សាយសេចក្តី
អំពាវនាវឲ្យប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធរបស់លោកប្រធានហូជីមិញលើ
រលកវិទ្យុសម្លេងវៀតណាមផងដែរ។ លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖

        “លោកប្រធានហូជីមិញជាអ្នកណែនាំឲ្យបង្កើតវិទ្យុសម្លេងវៀតណាម។ ក្នុង​
ប៉ុន្មានថ្ងៃដំបូងនៃរដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋក្មេងខ្ចីនោះ លោកប្រ
ធានហូជីមិញបានអញ្ជើញថ្លែងមតិនិងសំណេះសំណាល ជាមួយប្រជាជននិងយទ្ធ
ជនជាច្រើនលើក ស្តីអំពីគោលនយោបាយរបស់បក្ស របស់ រដ្ឋាភិបាលតាមរយៈ
រលករបស់វិទ្យុសម្លេងវៀតណាមផងដែរ។ លោក បានចាត់ទុក វិទ្យុសម្លេងវៀត
ណាមជាឧបករណ៍មានប្រសិទ្ធភាពមួយបម្រើសកម្ម ភាពរបស់បក្សនិងរដ្ឋាភិបាល។
ខណៈពេលដែលប្រទេសជាតិស្ថិតក្នុងគ្រោះថ្នាក់ លោកបានប្រើរលកផ្សាយសម្លេង
ដើម្បីផ្សាយបទបញ្ជាប្រយុទ្ធ ដើម្បីអំពាវនាវនិង លើកទឹកចិត្តប្រជាជនគ្រប់រូបធ្វើការ
តស៊ូប្រឆាំងអាណានិគមនិយមបារាំងសង្គ្រោះ ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ