វិនិយោគទុនផ្ទាល់ពីបរទេសសរុបមកវៀតណាមទទួលបានជាង ២០ ពាន់លាន ដុល្លារអាមេរិកក្នុងឆមាសទី១ឆ្នាំ២០១៨

(VOVWORLD) - ក្នុងឆមាសទី១ឆ្នាំ២០១៨ វិនិយោគទុនផ្ទាល់ពីបរទេស (FDI) សរុបមក វៀតណាមមាន ចំនួនជាង ២០ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ៥% បើធៀប នឹងឆ្នាំទៅមិញ។
វិនិយោគទុនផ្ទាល់ពីបរទេសសរុបមកវៀតណាមទទួលបានជាង ២០ ពាន់លាន ដុល្លារអាមេរិកក្នុងឆមាសទី១ឆ្នាំ២០១៨ - ảnh 1 វិនិយោគទុនផ្ទាល់ពីបរទេស (FDI) សរុបមកវៀតណាមទទួលបានជាង ២០ ពាន់លានដុល្លារអាមេរិកក្នុងឆមាសទី១ឆ្នាំ២០១៨

បច្ចុប្បន្នប្រនេះមានប្រទេសនិងតំបន់ដែនដីចំនួន ៨៧ មានគម្រោងការណ៍វិនិយោគ មកវៀតណាម។ក្នុងនោះជប៉ុនស្ថិតនៅចំណាត់ថ្នាក់ទី១ដោយស្រូបជាង៣១%នៃវិនិយោគទុនសរុបបន្ទាប់ទៀតគឺជាកូរ៉េខាងត្បូងនិងសិង្ហបុរីជាដើម។ ការវិនិយោគពី បរទេសបានបង្កើតការទាក់ទាញវិនិយោគថ្មីដែលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់ប្រសិទ្ធភាពធនធានវិនិយោគក្នុងស្រុករួមទាំងជួយផ្សព្វផ្សាយពាណិជ្ជ សញ្ញាជាតិផងដែរ។អ្នកជំនាញខាងសេដ្ឋកិច្ច លោកបណ្ឌិត Nguyen Minh Phong បានឲ្យដឹងថា៖

“យើងកំពុងឆ្ពោះទៅតាមទិសដៅត្រឹមត្រូវទោះបីយឺតយ៉ាវក្នុងនិន្នាការធ្វើសមាហរណ កម្មសកលលោកក៏ដោយ។ ក្នុងស្ថានភាពនោះ ការទាក់ទាញ FDI ត្រូវជាសហគ្រាស ដែលមានពាណិជ្ជសញ្ញាល្បីៗរួមទាំងមានលក្ខខណ្ឌនិងផលិតផលមានតម្លៃខ្ពស់ក៏ដូចជាត្រៀមខ្លួនជាស្រេចដើម្បីផ្ទេរប្រគល់ទៅកាន់វៀតណាមហើយយើងក៏ត្រូវតែមានលទ្ធភាពទទួលបានផងដែរ។ក្នុងស្មារតីនេះការពន្លឿនវិនិយោគគប្បីមានលក្ខណៈវិជ្ជាជីវៈកាន់តែច្រើនថែមទៀតដើម្បីឆ្ពោះទៅរកកន្លែងដែលផ្សាយប្រភពបច្ចេកវិទ្យាពាណិជ្ជសញ្ញា និងផលិតផលដើម្បីពង្រីកបានល្អផងដែរ។”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ