វិនិយោគិនជប៉ុនជ្រើសរើសវៀតណាមដោយសារមានស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
(VOVWORLD) - កត្តាមួយក្នុងចំណោមលេចធ្លោដែលកំណត់ឋានៈប្រទេសវៀតណាមដាច់ដោយឡែកពីប្រទេសដទៃទៀតគឺអត្រាកំណើនសេដ្ឋកិច្ចស្ថិរភាព ដែលត្រូវបានពង្រឹងដោយមូលដ្ឋានគ្រឹះនយោបាយស្ថិរភាព។
ទិដ្ឋភាពទូទៅនៃពិធីផ្សព្វផ្សាយកម្មវិធីកិច្ចសហប្រតិបត្តិការនិងការអនុវត្តសកម្មភាពឆ្នាំ២០២២ ដែលរៀបចំដោយ IPCS នៅព្រឹកថ្ងៃទី១ ខែមីនា (រូបថត៖ Le Toan) |
តំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញ គឺជាកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលបាន FDI សម្រាប់ប្រទេសទាំងមូល។ នេះជាការអះអាងរបស់លោក Watanabe Nobuhiro អគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងហូជីមិញ ក្នុងពិធីប្រកាសអំពីកម្មវិធីកិច្ចសហប្រតិបត្តិការនិងអនុវត្តន៍សកម្មភាពឆ្នាំ ២០២២ ដោយមជ្ឈមណ្ឌលជម្រុញការវិនិយោគភាគខាងត្បូង (IPCS) រៀបចំឡើងកាលពីថ្ងៃទី ១ ខែមីនា ក្នុងទម្រង់អនឡាញ។
លោក Watanabe Nobuhiro បានមានប្រសាសន៍ថា បច្ចុប្បន្នជប៉ុនគឺជាអ្នកវិនិយោគធំទីពីរក្នុងវិស័យ FDI មកកាន់ប្រទេសវៀតណាម។ យោងតាមការស្ទង់មតិ ដោយ JETRO អនុវត្តន៍កាលពីឆ្នាំមុន ប្រហែលពាក់កណ្តាលនៃសហគ្រាស សាជីវកម្មនិងសហគ្រាសជប៉ុនដែលកំពុងប្រតិបត្តិការនៅវៀតណាមបាននិយាយថា ពួកគេនឹងមានផែនការពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួននៅវៀតណាមនាពេលខាងមុខ។ ប្រការនេះបង្ហាញយ៉ាងច្បាស់នូវទំនុកចិត្តរបស់វិនិយោគិនជប៉ុននៅវៀតណាម និងសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមនាពេលអនាគត។
លោក Watanabe Nobuhiro បានជឿជាក់ថា ឆ្នាំ ២០២៣ ជាឆ្នាំរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងវៀតណាម ដែលនឹងក្លាយជាកម្លាំងចលករដ៏ធំធេងក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕