វីរុសបំប្លែង Delta អាច “បំផ្លិចបំផ្លាញ” សមិទ្ធផលនៃការបង្ការប្រឆាំងជម្ងឺរាតត្បាត ពិភពលោកឈានចូលដំណាក់កាលគ្រោះថ្នាក់ថ្មី
(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ កក្កដា ជំនាញការនានារបស់ WHO បាន ព្រមានថា វីរុសបំប្លែង Delta មានលទ្ធភាពឆ្លង រាលដាលខ្ពស់ជាង៥០%បើធៀបនឹង វីរុសបំប្លែងដំបូង ដូច្នេះពិភពលោកត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សមុនពេលកើត មានវីរុសបំប្លែងថ្មីដ៏គ្រោះថ្នាក់ជាង។
“វីរុសបំប្លែង Delta កំពុងគំរាមកំហែងដល់សមិទ្ធផលនៃការបង្ការប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាតកូវីដ ១៩ ដែលពិភពលោកត្រូវជំនះលើការលំបាកជាច្រើនទើប សម្រេចបាន” ហើយ “ប្រសិនបើពិភពលោកមិនធ្វើសកម្មភាពយ៉ាងឆាប់រហ័សទេ នឹង បន្តកើតមានវីរុសបំប្លែងដ៏គ្រោះថ្នាក់ជាងទៀត”។ នេះជាការព្រមានរបស់អង្គការសុខ ភាពពិភពលោក (WHO) ដែលត្រូវបានប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ កក្កដា ជំនាញការនានារបស់ WHO បាន ព្រមានថា វីរុសបំប្លែង Delta មានលទ្ធភាពឆ្លងរាលដាលខ្ពស់ជាង៥០%បើធៀបនឹង វីរុសបំប្លែងដំបូង ដូច្នេះពិភពលោកត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សមុនពេលកើត មានវីរុសបំប្លែងថ្មីដ៏គ្រោះថ្នាក់ជាង។
នាបច្ចុប្បន្ននេះ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រលើទូទាំងពិភពលោកព្រមានថា ពិភព លោកកំពុងឈានចូលដំណាក់កាលគ្រោះថ្នាក់ថ្មីមួយ ដោយសារតែរលកកូវីដ ១៩ លើក ទី៣ អាចបង្កលក្ខណៈសម្រាប់វីរុសបំប្លែងថ្មីៗកើតមានឡើង ដោយមានភាពធន់នឹង វ៉ាក់សាំង ហើយមានសមត្ថភាពឆ្លងរាលដាលយ៉ាងរហ័សជាងផងដែរ។ ទោះជាយ៉ាង នេះក្ដី ប៉ុន្តែតាម WHO និងមជ្ឈដ្ឋានវេជ្ជសាស្ត្រអន្តរជាតិចាត់ទុកថា ប្រភេទវ៉ាក់សាំង នានាដែលត្រូវបាន WHO ផ្ដល់អាជ្ញាប័ណ្ណនាបច្ចុប្បន្ននេះ នៅតែមានប្រសិទ្ធភាពក្នុង ការការពារមនុស្ស ជួយរាំងស្កាត់ហានិភ័យឆ្លងកូវីដ ១៩ ក៏ដូចជាករណីធ្ងន់ធ្ងនរនិងស្លាប់ផងដែរ៕