វិស័យកែច្នៃនិងនាំចេញឈើមានភាពម្ចាស់ការក្នុងការរៀបចំទីផ្សារដើម្បីសម្រេចបាននូវគោលដៅ ១២ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - ដោយសារជំងឺ COVID-19 ផ្ទុះឡើងដោយមិនទាយទុកជាមុននោះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យកែច្នៃនិងនាំចេញឈើរបស់ វៀតណាម។

ដើម្បីរក្សានិងធ្វើឱ្យផលិតកម្មនិងអាជីវកម្មមានស្ថេរភាព អ្នកជំនាញផ្នែក ឈើ បានផ្តល់អនុសាសន៍ថាវិស័យនេះទាំងមូលត្រូវមានយុទ្ធសាស្ត្រឌីជីថលក្នុងផលិតកម្ម ដើម្បីមានភាពម្ចាស់ការក្នុងការនាំវិស័យឈើជំនះពុះពាររាល់ឧបសគ្គនាពេលបច្ចុប្បន្ន ហើយថែមទាំងសម្រេចបាននូវគោលដៅនៃការនាំចេញដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០ ដោយទទួលទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារអាមេរិកផងដែរ។

តំណាងសមាគមវិចិត្រសិប្បកម្មនិងកែច្នៃឈើទីក្រុងហូជីមិញ បានវាយតម្លៃថា ការធ្វើឌីជីថលក្នុងផលិតកម្មនិងអាជីវកម្មមិនមែនជារឿងថ្មីនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍អាជីវកម្មនាពេលបច្ចុប្បន្ននេះទេ។ នៅចំពោះមុខនិន្នាការទូទៅនេះសមាគមវិចិត្រសិប្បកម្មនិងសមាគមកែច្នៃឈើទីក្រុងហូជីមិញ ក៏បានស្វែងរកនិងសម្របសម្រួល ជាមួយបណ្តាញលក់អេឡិចត្រូនិចជាច្រើនដូចជា FPT -  Silversea Media Group (សិង្ហបុរី) និងសមាគមពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាម (VECOM) ដើម្បីណែនាំអំពីគំរូលក់ទំនិញពីបែប Offline ប្រពៃណីឲ្យប្រែក្លាយទៅជាលក់ទំនិញតាមប្រព័ន្ធអនឡាញតែម្តង។ ហេតុដូច្នោះហើយប្រព័ន្ធ   អេឡិចត្រូនិកទាំងនេះនឹងសហការជាមួយប្រព័ន្ធលក់បែបប្រពៃណីដែលមានស្រាប់ ដើម្បីបង្កើតកំលាំងចលករក្នុងការអភិវឌ្ឍថ្មីសម្រាប់អង្គភាពអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ