វិស័យផ្សាយសម្លេងនិងទូរទស្សន៍លាតត្រដាងភារកិច្ចស្នូលចំនួន១០
|
វិស័យផ្សាយសម្លេងនិងទូរទស្សន៍លាតត្រដាងភារកិច្ចស្នូលចំនួន១០
(រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី១៦មិនានៅទីក្រុង Thai Nguyen ភាគខាងជើងវៀត
ណាម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានលាតត្រដាងអនុវត្តផែនការឆ្នាំ
២០១៥ លើវិស័យផ្សព្វផ្សាយនិងទូរទស្សន៍។ ក្នុងឆ្នាំ២០១៥ ស្ថានីយ៍វិទ្យុនិង
ទូរទស្សន៍នៅទូទាំងប្រទេសបានព្រមព្រៀង ប្រមូលផ្តុំលាតត្រដាងអនុវត្ត
ភារកិច្ចស្នូលចំនួន១០ ក្នុងនោះផ្តោតទៅលើការងារឃោសនា បញ្ជូនបណ្តា សេចក្តីសម្រេចចិត្តរបស់បក្ស ចូលក្នុងជីវភាពរស់នៅ បន្តការផ្សព្វផ្សាយ
ប្រកបដោយប្រសិទ្ធភាពការ “រៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រ
ធាន ហូជីមិញ” និងចលនា “ប្រទេសទាំងមូលរួមដៃកសាងជនបទថ្មី”ជា
ដើម។ ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ទូទាំងប្រទេសក៏បានម្ចាស់ការលាតត្រដាង
ការងារ ផ្សព្វផ្សាយអំពីអធិបតេយ្យភាពកោះសមុទ្រ និងតស៊ូប្រឆាំងអំពើ
ពូករលួយ ខ្ជះខ្ជាយ។ ក្នុងឱកាសនេះដែរ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ
បានប្រគល់ជូនទង់ ប្រឡងប្រណាំងចំនួន១០ និងប័ណ្ណសរសើរចំនួន៣០
សម្រាប់បណ្តាវិទ្យុមានស្នា ដៃឆ្នើម នាំមុខក្នុងចលនាប្រឡងប្រណាំង៕