សិក្ខាសាលា “កិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិវឌ្ឍឧស្សាហកម្ម semiconductor“

(VOVWORLD) - ដើម្បីជំរុញការអភិវឌ្ឍនៃឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិតនៅវៀតណាម នារសៀលថ្ងៃទី ១ ខែតុលា ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យនវានុវត្តន៍វៀតណាម ឆ្នាំ ២០២៤ (Innovate Vietnam ២០២៤) បានប្រព្រឹត្តិទៅសិក្ខាសាលា "កិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិវឌ្ឍឧស្សាហកម្ម semiconductor"។

អញ្ជើញចូលរួមសិក្ខាសាលានេះ មានវត្តមានតំណាងក្រសួង មន្ទីរ សាខា ទីភ្នាក់ងារមជ្ឈឹមនិងមូលដ្ឋាន សាជីវកម្ម សហគ្រាស និងសាកលវិទ្យាល័យនានាក្នុងវិស័យ semiconductors។

សិក្ខាសាលា “កិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិវឌ្ឍឧស្សាហកម្ម semiconductor“ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបភាព៖ គណៈរៀបចំ)

នៅក្នុងព្រឹត្តិការណ៍នោះ គណៈប្រតិភូបានអះអាងថា ឧស្សាហកម្ម semiconductor គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃសេដ្ឋកិច្ច ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ជាច្រើន។ លោក Raymond Teh អនុប្រធានសារជីវកម្ម NVIDIA បានឲ្យដឹងថា ៖ “បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធាន Nvidia លោក Jensen Huang នៅខែធ្នូ ឆ្នាំ ២០២៣ អ្វីដែលថ្នាក់ដឹកនាំ Nvidia បានឃើញនៅក្នុងប្រជាជនវៀតណាម គឺជាស្មារតីនិងវប្បធម៌នវានុវត្តន៍យ៉ាងខ្លាំងក្លា។ វៀតណាមមានធនធានមនុស្សវ័យក្មេងដ៏សម្បូរបែបដែលមានជំនាញខាងបច្ចេកវិទ្យាសូហ្វវែរ។ ដូច្នេះហើយ Nvidia ប្តេជ្ញាធ្វើឱ្យប្រទេសវៀតណាមក្លាយជាដំបូលផ្ទះទីពីររបស់ក្រុមហ៊ុននៅតំបន់អាស៊ី។ Nvidia ចង់វិនិយោគលើមជ្ឈមណ្ឌលស្រាវជ្រាវ R&D មួយ នៅប្រទេសវៀតណាម ដើម្បីទាញយកអត្ថប្រយោជន៍ពីសមត្ថភាព និងជំនាញផ្នែកទន់របស់វៀតណាម”។

នៅក្នុងសន្និសីទនេះ តំណាងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានអះអាងថា ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor វៀតណាមបានកំណត់ថា ត្រូវផ្តល់អាទិភាពលើការវិនិយោគយ៉ាងខ្លាំងក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ប្រការនេះមិនត្រឹមតែជាតម្រូវការបន្ទាន់ដើម្បីរក្សានិន្នាការបច្ចេកវិជ្ជាសកលប៉ុណ្ណោះទេ ថែមទាំងជាជំហានយុទ្ធសាស្ត្រដើម្បីកសាងគោលជំហរ របស់វៀតណាមក្នុងខ្សែសង្វាក់តម្លៃនៃឧស្សាហកម្ម semiconductor ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ