សិក្ខាសាលា “ការសាកល្បងនាវាចរណ៍ចំពោះ អាស៊ាននិងយថាទស្សដោះស្រាយជំលោះលើសមុទ្រខាងកើត”


សិក្ខាសាលា “ការសាកល្បងនាវាចរណ៍ចំពោះ អាស៊ាននិងយថាទស្សដោះស្រាយជំលោះលើសមុទ្រខាងកើត”  - ảnh 1
សិក្ខាសាលាដោយប្រធានបទ “ការសាកល្បងនាវាចរណ៍ចំពោះ អាស៊ាននិងយថាទស្សដោះស្រាយជំលោះលើសមុទ្រខាងកើត” (Image: Vietnam+)

(VOVworld) – សិក្ខាសាលាដោយប្រធានបទ “ការសាកល្បងនាវាចរណ៍ចំពោះ
អាស៊ាននិងយថាទស្សដោះស្រាយជំលោះលើសមុទ្រខាងកើត” បានប្រព្រឹត្តទៅ
នាថ្ងៃទី ២៤ មេសា នៅរដ្ឋធានី Yangoon របស់មីយ៉ាន់ម៉ា។ តំណាងចំនួន ១៥០
នាក់មកពីអាមេរិក អ៊ូស្ត្រាលី ជប៉ុន ចិន ថៃ និង វៀតណាមជាដើមបានចូលរួម
សិក្ខាសាលាលើកនេះ។ ថ្លែងមតិនៅពិធីបើក អនុរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា
លោក  U Thant Kyaw បានអះអាងថា៖ គោលដៅនៃសិក្ខាសាលាគឺសំដៅផ្តល់
ព័ត៌មានដ៏ត្រឹមត្រូវនិងបរានុម័តអំពីជំលោះលើសមុទ្រខាងកើតបណ្ដាការសាក
ល្បងនាវាចរណ៍ចំពោះអាស៊ាននិងស្ថិរភាពក្នុងតំបន់តួនាទីរបស់អាស៊ានក៏ដូច
ជារបស់ប្រទេសក្នុងតំបន់និងលើសកលលោកក្នុងការដោះស្រាយជំលោះលើ
សមុទ្រខាងកើត។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអះអាង
នូវតួនាទីនិងការទទួលខុសត្រូវរបស់អាស៊ានក្នុងការជំរុញការដោះស្រាយជំលោះ
លើសមុទ្រខាងកើតដោយសន្តិវិធីជាពិសេសគឺការជំរុញសុក្រិដការចុះហត្ថលេខា
លើក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ដើម្បីបង្កើតមូលដ្ឋានគតិយុត្តិ
រួមចំណែកដោះស្រាយជំលោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ