សិក្ខាសាលា៖​ការងារ បង្ការប្រឆាំងអំពើពុក រលួយនៅតំបន់

          (VOV)_ក្នុងរយះពេល ២ថ្ងៃ គឺថ្ងៃទី ២៩ និងទី៣០តុលា នៅទីក្រុង Da Nang (ភាគ កណ្ដាលវៀតណាម) អធិការកិច្ចរដ្ឋាភិបាលវៀតណាម ​ខុទ្ធកាល័យ​ គណះកម្មាធិការ​មជ្ឈឹម អំពីការបង្ការ ប្រឆាំងអំពើ​ពុករលួយ បានរួមសហការជាមួយ ក្រសួងអភិវឌ្ឍន៍ 
អន្តរជាតិអង់គ្លេស រៀបចំសិក្ខាសាលា នៅតំបន់ភាគកណ្ដាល-Tay Nguyen (វៀតណាម)  ​ដោយមានប្រធានបទ៖​ ការងារបង្ការ ប្រឆាំងអំពើពុករលួយ នៅតំបន់ -ស្ថានភាព​ជាក់ ស្ដែង និងដំណោះស្រាយ។ បណ្ដាបទអន្តរាគមន៍ដែលបានថ្លែងនៅសិក្ខាសាលាលើក
នេះ  បានប្រមូលផ្តុំអំពី បណ្ដាខ្លឹមសារសំខាន់ៗ ដូចជា៖ យន្តការអនុវត្តនិងពិន័យ ការ​រួមសហការរវាងបណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងការបង្ការ ប្រឆាំងអំពើពុក​រលួយនៅ
ក្នុងតំបន់ …។ល។ថ្លែងមតិនៅទីនេះ លោក Tran Duc Luong អគ្គ​អធិការកិច្ចរដ្ឋាភិបាល វៀតណាម បានសង្កត់ធ្ងន់ថា៖

          “ សិក្ខាសាលា បានពិភាក្សារអំពី ចំណុចពិសេស​ក្នុងការបង្ការ ប្រឆាំង អំពើ ពុក រលួយ នៅតំបន់គ្រប់ជាន់ថ្នាក់ ក៏ដូចជា​បណ្ដារបាយការណ៍ស្រាវជ្រាវ ស៊ើបអង្កេតសង្គម
វិទ្យា​​ លទ្ធផល​ស្រាវជ្រាវ ចែករំលែកបទពិសោធន៍ និង​បទមេរៀននានា អំពីការងារបង្ការ ​ប្រឆាំងអំពើពុករលួយនៅក្នុងតំបន់ផ្សេងៗ និងរៀនសូត្រ​បណ្ដាបទពិសោធន៍ល្អរបស់
អន្តរជាតិ។ ពីនោះ នាំចេញបណ្ដាសំណូមពរ ផ្តល់បណ្ដាដំណោះស្រាយអោយ ការងារ បង្ការ ប្រឆាំងអំពីពុករលួយនៅក្នុងតំបន់ និងថ្នាក់ជាតិ៕”

សិក្ខាសាលា៖​ការងារ បង្ការប្រឆាំងអំពើពុក រលួយនៅតំបន់  - ảnh 1
សិក្ខាសាលា៖​  ការងារបង្ការ ប្រឆាំងអំពើពុករលួយ នៅតំបន់ -ស្ថានភាព​ជាក់ ស្ដែង និងដំណោះស្រាយ។   (http://baodientu.chinhphu.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ