សិក្ខាសាលាជាតិ ត្រៀមរៀបចំសម្រាប់​វេទិកាពលករទេសន្តរប្រវេសន៍​អាស៊ាន

(VOVWORLD) - នៅព្រឹកថ្ងៃទី១០ ខែតុលា ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានបើកសិក្ខាសាលាថ្នាក់ជាតិ ដើម្បីត្រៀមរៀបចំសម្រាប់វេទិកាពលករទេសន្តរប្រវេសន៍លើកទី១៥ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅតាមទម្រង់ដោយផ្ទាល់ផង និងអនឡាញផង។
សិក្ខាសាលាជាតិ ត្រៀមរៀបចំសម្រាប់​វេទិកាពលករទេសន្តរប្រវេសន៍​អាស៊ាន - ảnh 1រូបភាព៖ baochinhphu.vn

អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ គណៈប្រតិភូបានធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានអំពីវិធីស្តារឡើងវិញនូវសកម្មភាពបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ក្រោយពីជំងឺរាតត្បាតកូវីដ-១៩។ គណៈប្រតិភូក៏បានស្តាប់ការឧទ្ទេសនាមអំពីបរិបទ របៀបវារៈ និងគោលបំណងនៃវេទិកាពលករទេសន្តរប្រវេសន៍អាស៊ានលើកទី១៥។ លទ្ធផលនិងអនុសាសន៍នៅក្នុងសិក្ខាសាលានេះ គ្រោងនឹងត្រូវបានវៀតណាមបំពេញសម្រាប់ការពិភាក្សានៅឯវេទិកាពលករទេសន្តរប្រវេសន៍អាស៊ានលើកទី១៥ ក្រោមប្រធានបទ “បន្តសកម្មភាពទេសន្តរប្រវេសន៍ពលករ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ