សិក្ខាសាលាវិទ្យាសាស្ត្រនៅរុស្ស៊ីស្តីពីជម្លោះនៅសមុទ្រខាងកើត និងដំណោះស្រាយ

(VOVWORLD) - អ្នកជំនាញរុស្ស៊ីរូបនេះបានវិភាគថា សកម្ម ភាពទាំងនេះ គឺដើរផ្ទុយនឹងច្បាប់អន្តរជាតិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។
សិក្ខាសាលាវិទ្យាសាស្ត្រនៅរុស្ស៊ីស្តីពីជម្លោះនៅសមុទ្រខាងកើត និងដំណោះស្រាយ - ảnh 1សិក្ខាសាលាវិទ្យាសាស្ត្រនៅរុស្ស៊ីស្តីពីជម្លោះនៅសមុទ្រខាងកើត និងដំណោះស្រាយ 

សិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ“ ច្បាប់អន្តរជាតិ យុត្តិធម៌ជាតិ និងអន្តរជាតិ អធិបតេយ្យភាពជាតិ រវាងប្រទេសនានានៅសមុទ្រខាងកើត” បានប្រព្រឹត្តទៅនាថ្ងៃទី ១ ខែវិច្ឆិកានៅសាកលវិទ្យាល័យ យុត្តិធម៌ជាតិ (បណ្ឌិត្យសភាយុត្តិធម៌) ចំណុះតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី។ នេះជាលើកដំបូងហើយ ដែលប្រធានបទសមុទ្រខាងកើតត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីនៃសន្និសីទសម្រាប់និស្សិត - អ្នកវិទ្យាសាស្ត្រវ័យក្មេងនៃផ្នែកច្បាប់រុស្ស៊ី។

លោកបណ្ឌិត Grigory Lokshin ដែលជាអ្នកជំនាញឈានមុខគេនៃមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាននៃវិទ្យាស្ថានចុងបូព៌ា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានបង្ហាញខ្សែភាពយន្តខ្លីអំពីសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត។  អ្នកជំនាញរុស្ស៊ីរូបនេះបានវិភាគថា សកម្មភាពទាំងនេះ គឺដើរផ្ទុយនឹងច្បាប់អន្តរជាតិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។ លោក Grigory Lokshin ក៏បានបង្ហាញការវិវឌ្ឍន៍នាពេលថ្មីៗនេះ នៅសមុទ្រខាងកើត ដោយអះអាងថា ចិនបានរំលោភបំពានលើអធិបតេយ្យភាព បូរណភាពទឹកដី និងយុត្តាធិការរបស់វៀតណាម នៅពេលបញ្ជូននាវាស្រាវជ្រាវ Haiyang 8 ចូលមកតំបន់ថ្មប៉ប្រះទឹក Tu Chinh ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងខ្ពង់រាបបាតសុទ្ររបស់វៀតណាមទាំងស្រុង ដែលសមស្របនឹងនឹង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។លោក Grigory Lokshin បានអះអាងថា ចិនគ្មានមូលដ្ឋានច្បាប់អន្តរជាតិណាមួយ ដើម្បីធ្វើការទាមទាចំពោះតំបន់នេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ