សិក្ខាសាលាវិទ្យាសាស្ត្រស្ដីអំពីសមុទ្រខាងកើតនៅរុស្ស៊ី
|
សិក្ខាសាលាវិទ្យាសាស្ត្រស្ដីអំពីសមុទ្រខាងកើតនៅរុស្ស៊ី |
(VOV)_នាថ្ងៃទី២១ មិនា នៅទីក្រុងមូស្គូ (ប្រទេសរុស្ស៊ី) បានប្រព្រឹត្តទៅសិក្ខា
សាលា ដោយប្រធានបទ៖ ជំលោះដែនដី និងច្បាប់សន្តិភាពក្នុងសម័យកាលសកល
ភាវូបនីយកម្ម នាបច្ចុប្បន្ន។ សិក្ខាសាលាលើកនេះបានទាក់ទាញអ្នកវិទ្យាសាស្ត្រល្បី
ឈ្មោះ អ្នកជំនាញការជួរមុខ អំពីវិស័យយុត្តិធម៌ នៅរុស្ស៊ី។ បណ្ដាបទអន្តរគមន៍សុទ្ធ
តែប្រមូលផ្តុំវិភាគទៅលើបំរ៉ែបំរួលនាពេលថ្មីៗនេះ ទាក់ទិនដល់សកម្មភាពគ្មានច្បាប់ទំលាប់ របស់ចិននៅតំបន់សមុទ្រខាងកើត និងអ្នកប្រាជ្ញនានាក៏បានសម្ដែងនូវការ
ព្រួយបារម្ភអំពីមហេច្ចតារបស់ចិននៅសមុទ្រខាងកើតទៀតផង។ លោក Boris
Vinogradov អគ្គនាយកនិពន្ធការសែត៖ពិភពលោកបហុប៉ូល។ លោកបានអោយដឹងថា៖
“ នេះគឺជាបញ្ហាសំខាន់ ដែលយើងខ្ញុំយកចិត្តទុកដាក់ជាច្រើន ។ យើងខ្ញុំមានគោលបំណងថា៖ ធ្វើយត្រូវធ្វើយ៉ាងមែចដើម្បីទស្សនិកជនយលដឹងអំពីបញ្ហាដ៏ស្មុគ្រ
ស្មាញនេះ យល់ដឹងអំពីបញ្ហារបស់ពិភពលោកទាំងមូល។ ស្ថានភាពជាក់ស្ដែងនា
បច្ចុប្បន្ន នាពេលថ្មីៗនេះគួរអោយបារម្ភខ្លាំង និងខ្ញុំចាត់ទុកថា៖យើងត្រូវបើកចំហរ
ស្មោះត្រង់ មិនអាចអង្គុយស្ងៀមជានិច្ចបានទេ។ ពីព្រោះសកម្មភាពយោធារបស់ចិន
មិនគ្រាន់តែគំរាមគំហែងទៅលើសន្តិសុខនៅសមុទ្រខាងកើតប៉ុណ្ណោះទេ ថែមទាំង
ទៅលើផលប្រយោជន៍របស់ប្រទេសជាច្រើនទៀតផង។”
បណ្ដាវាគ្មិនសុទ្ធតែចាត់ទុកថា៖ ដំណោះស្រាយល្អបំផុតនាបច្ចុប្បន្ន ដើម្បី
ដោះស្រាយបញ្ហាជំលោះនេះគឺតាមរយៈការចរចារ គោរពច្បាប់អន្តរជាតិ ពិសេស
គឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ និងសេចក្ដីថ្លែង
ការណ៍រួមស្ដីអំពីប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ ក្រៅពី
នោះ បណ្ដាប្រទេសអាស៊ានក៏ត្រូវអនុម័តទៅលើក្រមប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត ដើម្បីធ្វើជាមូលដ្ឋានគតិយុត្តិ ដោះស្រាយជំលោះ។ ក្នុងក្របខ័ណ្ឌ
សិក្ខាសាលាលើកនេះ សៀវភៅ ឯកសារជាច្រើន ស្ដីអំពីអធិបតេយ្យភាពដែនសមុទ្រ របស់វៀតណាមក៏បានតាំងបង្ហាញ ឧទ្ទេសនាមចំពោះមិត្តភក្តិរុស្ស៊ីនិងអន្តរ
ជាតិទៀតផង៕