សិក្ខាសាលាវិទ្យសាស្ត្រអន្តរជាតិ «ការកកើតឡើងតារាក្នុងបរិស្ថានខុសគ្នា»



(VOVworld) – ស្ថិតក្នុងក្របខ័ណ្ឌរបស់កម្មវិធី «ជំនួបវៀតណាមឆ្នាំ ២០១៦»
 នាថ្ងៃទី ២៥ កក្កដា នៅទីក្រុង Quy Nhon  ខេត្ត Binh Dinh ភាគកណ្ដាល
វៀតណាម បានរៀប ចំឡើងសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិដោយប្រធានបទ »
ការកកើតឡើងតារាក្នុង បរិស្ថានខុសគ្នា»។ សាស្ត្រាចារ្ស អ្នកវិទ្យាសាស្ត្រ ចំនួន
 ១៥០ នាក់​មកពីប្រទេសចំនួន ២៧ លើពិពភពលោកបានចូលរួមសិក្ខាសាលា
លើកនេះ។ សិក្ខាសាលាគឺជាឱកាស ដើម្បីជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការ
រវាងបណ្ដាក្រុមស្រាវជ្រាវតូចៗអំពីតារាវិទ្យា។ សិក្ខាសាលាអូសបន្លាយដល់ថ្ងៃទី
៣០ កក្កដា ឆ្នាំ ២០១៦៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ