សិក្ខាសាលាស្តីពីបេតិកភ័ណ្ឌវប្បធម៌វៀតណាមនៅម៉ិកស៊ិក

សិក្ខាសាលាស្តីពីបេតិកភ័ណ្ឌវប្បធម៌វៀតណាមនៅម៉ិកស៊ិក - ảnh 1
លេខាទី១នៃស្ថានទូតវៀតណាមប្រចាំនៅ ម៉ិក ស៊ិកលោក
 Dao Van Dung បានអញ្ជើញថ្លែងមតិក្នុងសិក្ខាសាលា


(VOVworld)- សិក្ខាសាលាស្តីពីបេតិកភ័ណ្ឌវប្បធម៌វៀតណាមបានប្រព្រឹត្តទៅនាថ្ងៃ
ទី១២ ឧសភានៅរដ្ឋ Guanajuato ប្រទេសម៉ិកស៊ិក។ លេខាទី១នៃស្ថានទូតវៀតណាម
ប្រចាំនៅ ម៉ិក ស៊ិកលោក Dao Van Dung បានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។
ថ្លែងមតិក្នុងពិធី លោក Dao Van Dung បានឧទ្ទេសនាមនូវបេតិកភ័ណ្ឌវប្បធម៌មួយ
ចំនួននៅវៀតណាម និងសង្កត់ ធ្ងន់ថា គោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម
ចំពោះសកម្មភាពវប្បធម៌សិល្បៈ និយាយរួម និងចំពោះការងារអភិរក្សនូវបេតិកភ័ណ្
ឌវប្បធម៌ដែលបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ
(UNESCO) ទទួលស្គាល់និយាយដោយឡែក។ ក៏ក្នុងសិក្ខាសាលានេះ លោក Luis
Ferro de la Sota ប្រធានក្រុមប្រឹក្សាសម្របសម្រួលអង្គ ភាពអាជីវកម្មទីក្រុង San
Miguel de Allende មានបំណងថា បន្តទទួលបានព័ត៌មានបន្ថែម អំពីវៀតណាមនិង
អនុវត្តការជួបប្រាស្រ័យជាមួយស្ថានទូតវៀតណាមឲ្យបានច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ