សិក្ខាសាលាអន្តរជាតិលើកទី ១១ ស្តីពីសមុទ្រខាងកើតបានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) -  ក្នុងរយៈពេលពីរថ្ងៃធ្វើការ បទសុន្ទរកថាជាច្រើនត្រូវបានលើកមកបង្ហាញ ពិភាក្សា និងផ្លាស់ប្តូរ ក្នុងនោះមានការលើកឡើងដោយផ្ទាល់អំពីបញ្ហាក្តៅគគុកនាពេលបច្ចុប្បន្ននៅតំបន់សមុទ្រខាងកើត ព្រមទាំងផ្តល់អនុសាសន៍ជាក់ស្តែងផងដែរ។
សិក្ខាសាលាអន្តរជាតិលើកទី ១១ ស្តីពីសមុទ្រខាងកើតបានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1 ក្រោយរយៈពេលពីរថ្ងៃធ្វើការ សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើត លើកទី ១១ បានបិទបញ្ចប់ប្រកបដោយជោគជ័យ 

នារសៀលថ្ងៃទី ៧ ខែវិច្ឆិកានៅទីក្រុងហាណូយ សិក្ខាសាលាអន្តរជាតិលើកទី ១១ ស្តីពីសមុទ្រខាងកើត ក្រោមប្រធានបទ “សមុទ្រខាងកើត៖ កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់” រៀបចំឡើងដោយបណ្ឌិត្យសភាការទូត (DAV) មូលនិធិគាំទ្រការស្រាវជ្រាវអំពីសមុទ្រខាងកើត (FESS) និងសមាគមមេធាវីវៀត ណាម (VLA) បានបិទបញ្ចប់ប្រកបដោយជោគជ័យ។ ក្នុងរយៈពេលពីរថ្ងៃធ្វើការ បទសុន្ទរកថាជាច្រើនត្រូវបានលើកមកបង្ហាញ ពិភាក្សា និងផ្លាស់ប្តូរ ក្នុងនោះមានការលើកឡើងដោយផ្ទាល់អំពីបញ្ហាក្តៅគគុកនាពេលបច្ចុប្បន្ននៅតំបន់សមុទ្រខាងកើត ព្រមទាំងផ្តល់អនុសាសន៍ជាក់ស្តែងផងដែរ។

ក្នុងសិក្ខាសាលានេះ វាគ្មិនជាច្រើនរូបបានធ្វើការវាយតម្លៃអំពីស្ថានភាពបច្ចុប្បន្ននៅសមុទ្រខាងកើត ដើម្បីអាចនាំចេញនូវដំណោះស្រាយ ក៏ដូចជាកសាងការជឿទុកចិត្ត និងដោះស្រាយជម្លោះជាបណ្តើរៗ ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។ មតិជាច្រើនបានសម្តែងការព្រួយបារម្ភអំពីការពង្រីកទីតាំងប្រើប្រាស់ជាច្រើន ក្នុងនាមជាសំណង់ស៊ីវិលនៅសមុទ្រខាងកើត។ លើសពីនេះទៅទៀត ការប្រកួតប្រជែងលើធនធានសមុទ្រ ដូចជាធនធានត្រីនិងការធ្វើអាជីវកម្ម រួមទាំងធនធានប្រេងនិងឧស្ម័នគឺជាកត្តាបង្កអស្ថិរភាពនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងតំបន់។

សូមគូសបញ្ជាក់ថា សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតលើកនេះ បានទាក់ ទាញការចូលរួមរបស់តំណាងជាច្រើន រួមមានជាង ៥០ នាក់ដែលជាវាគ្មិន អ្នកជំនាញនាំមុខ និងអ្នកស្រាវជ្រាវ អ្នកការទូត ២៥០ នាក់ ទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ