សិក្ខាសាលាអន្តរជាតិស្ដីពី “សន្តិសុខនាវាចរណ៍នៅអាស៊ី-អាគ្នេយ៍” នៅឥណ្ឌូនេស៊ី

សិក្ខាសាលាអន្តរជាតិស្ដីពី “សន្តិសុខនាវាចរណ៍នៅអាស៊ី-អាគ្នេយ៍” នៅឥណ្ឌូនេស៊ី - ảnh 1
សិក្ខាសាលាអន្តរជាតិស្ដីពី “សន្តិសុខនាវាចរណ៍នៅអាស៊ី-អាគ្នេយ៍” នៅឥណ្ឌូនេស៊ី

      VOV-នារសៀលថ្ងៃទី៣០សីហានៅរដ្ឋធានី Jakarta ឥណ្ឌូនេស៊ី បានប្រព្រឹត្ត​ទៅសិក្ខាសាលាអន្តរជាតិជាមួយប្រធានបទ “សន្តិសុខនាវាចរណ៍នៅអាស៊ី-
អាគ្នេយ៍” រៀបចំដោយវេទិការប៉ាស៊ីហ្វិកចំណុះមជ្ឈមណ្ឌលយុទ្ធសាស្ត្រនិង
ស្រាវ​ជ្រាវអន្តរជាតិ (CSIS) និងមជ្ឈមណ្ឌល Habibie របស់ឥណ្ឌូនេស៊ី។ ថ្លែងមតិ
បើកសិក្ខាសាលា លោកស្រី Ima Abdulrahim នាយិការចាត់ចែងការ​មជ្ឈមណ្ឌល
Habibie បានសង្កត់ធ្ងន់ថា សិក្ខាសាលា ជាវេទិការមួយសំរាប់អ្នកជំនាញការអំពី វិស័យសន្តិសុខសមុទ្រ​ក្នុងដំបន់និងអន្តរជាតិផ្លាស់ប្តូរនិងពិភាគ្សាជាចំហរអំពី
បណ្ដាបញ្ហាសន្តិសុខ​នាវាចរណ៍នៅអាស៊ី-អាគ្នេយ៍។​ សិក្ខាសាលាបានឯកភាព ថាដើម្បីធានាសន្តិសុខ​នាវាចរណ៍ទាមទាត្រូវផ្អែកលើមូលដ្ឋានកត្តិយុតដែល បានអន្តរជាតិទទួលស្គាល់ ពិសេសគឺអនុសញ្ញាអំពីច្បាប់សមុទ្រឆ្នាំ១៩៨២របស់ អង្គការសហប្រជាជាតិកិច្ច​សន្យាដែលបានភាគីទាក់ទិននានាឯកភាព ក្នុងនោះ មានសេចក្តីថ្លែងការណ៍​អំពី​ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត
(DOC) សហប្រតិបត្តិការ​បង្កើន​កសាងនិងពង្រឹងទំនុកទុកចិត្តរបស់បណ្ដា ប្រទេសក្នុងនិងក្រៅដំបន់។ បណ្ដា​ដំណាងក៏ចាត់ទុកដែរថាអាចធានាសន្តិសុខ
នាវាចរណ៍នៅអាស៊ី-អាគ្នេយ៍​ប្រសិន​បើកសាងបានយន្តការការពារជាតិសមូហភាព និងសន្តិសុខសមូហភាពមួយលើ​មូលដ្ឋានអភិវឌ្ឍន៍និងបើកទូលាយយន្តការ សន្និសីទរដ្ឋមន្ត្រីការពារជាតិបណ្ដា​ប្រទេសអាស៊ាន (ADMM) ADMM+1 ADMM+3 ជាមួយដៃគូរសន្ទនា​របស់​អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ