សកម្មភាពជាច្រើនក្នុងសប្តាហ៍ NASA វៀតណាមនៅខេត្ត Binh Dinh

(VOVWORLD) - ចូលរួមក្នុងកម្មវិធីនេះមានអ្នកវិទ្យាសាស្ត្រ អវកាសយានិកនៃទីភ្នាក់ងារអវកាសអាមេរិក (NASA) រួមជាមួយសិស្សានុសិស្ស និស្សិតនិងអ្នកស្រឡាញ់វិទ្យាសាស្ត្រយ៉ាងច្រើនកុះករ។
សកម្មភាពជាច្រើនក្នុងសប្តាហ៍ NASA វៀតណាមនៅខេត្ត Binh Dinh - ảnh 1លោក Michael A. Baker អតីតអវកាសយានិក NASA ចែករំលែកអំពីលំហអវកាស។
(រូបថត៖ VOV)
នាព្រឹកថ្ងៃទី ៨ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានសហការ ជាមួយសមាគមកុំព្យូទ័រវិជ្ជាទីក្រុងហូជីមិញ រៀបចំកម្មវិធី “សំណេះសំណាលជាមួយ អវកាសយានិក” ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ NASA វៀតណាមនៅខេត្ត Binh Dinh។ ចូលរួមក្នុងកម្មវិធីនេះមានអ្នកវិទ្យាសាស្ត្រ អវកាសយានិកនៃទីភ្នាក់ងារអវកាសអាមេរិក (NASA) រួមជាមួយសិស្សានុសិស្ស និស្សិតនិងអ្នកស្រឡាញ់វិទ្យាសាស្ត្រយ៉ាងច្រើនកុះករ។
សប្តាហ៍ NASA ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ទី៩  ខែមិថុនា ជាមួយនឹងសកម្ម ភាពស្នូលនោះគឺ៖ ការជួបសំណេះសំណាលជាមួយអវកាសយានិក; NASA STEM DAY និងការរុករកផ្ទៃមេឃពោរពេញដោយផ្កាយ - Starry Night។ នៅទីនេះ អវកាស យានិក NASA បានចែករំលែកដោយផ្ទាល់ ហើយបំផុសគំនិតដល់ជំនាន់វ័យក្មេងក្នុង ការសិក្សាស្រាវជ្រាវក្នុងវិស័យអវកាស។
សប្ដាហ៍ NASA មានបំណងចង់លើកទឹកចិត្តមនុស្សគ្រប់រូបឱ្យស្វែងយល់បន្ថែម អំពីបេសកកម្ម ការរកឃើញនិងការរីកចម្រើន-ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យារបស់ NASA តាមរយៈសកម្មភាពអប់រំ ធនធានអនឡាញ និងព្រឹត្តិការណ៍សាធារណៈផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ