សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងនៅទិវាសៀវភៅវៀតណាមលើកទី ២

សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងនៅទិវាសៀវភៅវៀតណាមលើកទី ២  - ảnh 1
សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងនៅទិវាសៀវភៅវៀតណាមលើកទី ២ (Image; VNA)


(VOVworld) - ទិវាសៀវភៅវៀតណាមលើកទី ២ ឆ្នាំ ២០១៥ (ថ្ងៃទី ២១ មេសា) ត្រូវ បានរៀបចំឡើងក្នុងទូទាំងប្រទេសដោយមានសកម្មភាពជាច្រើន។ នាថ្ងៃទី ២៧ មិនា ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានឲ្យដឹងថា៖ បណ្ដាសកម្មភាពជួយ
ជ្រោមជ្រែងទិវាសៀវភៅត្រូវបានចាប់ផ្តើមពីថ្ងៃទី ១៨ មិនា ដល់ថ្ងៃទី ២៣ មេសា ឆ្នាំ
២០១៤។ ក្នុងនោះ “ខែបោះពុម្ពផ្សាយសៀវភៅរំលឹកខួបអនុស្សារវរីយ៍ទិវាសៀវភៅ
វៀតណាម” និង “សប្តាហ៍បោះពុម្ពផ្សាយសៀវភៅរំលឹកខួបអនុស្សារវរីយ៍ទិវាសៀវ
ភៅ វៀតណាម” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ មេសា ដល់ទី ១ ឧសភា។ ទន្ទឹមនឹងនោះ
ព្រឹត្តិការណ៍ “វិថីសៀវភៅ” ក៏នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១៧ ដល់ទី ២១
មេសា ផងដែរ។ ក្រៅពីនោះ បណ្ដាសិក្ខាសាលាវេទិការស្តីអំពីសៀវភៅនឹងប្រព្រឹត្តទៅ
ទៀត ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ