សកម្មភាពជាច្រើនរំលឹកខួបលើកទី៩៦នៃទិវាបដិវត្តខែតុលារុស្ស៊ី

សកម្មភាពជាច្រើនរំលឹកខួបលើកទី៩៦នៃទិវាបដិវត្តខែតុលារុស្ស៊ី - ảnh 1
សកម្មភាពជាច្រើនរំលឹកខួបលើកទី៩៦នៃទិវាបដិវត្តខែតុលារុស្ស៊ី (tutuonghochiminh.vn)

        Vovworld-ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៩៦នៃទិវាបដិវត្តខែតុលា​
រុស្ស៊ី​នៅទីក្រុងហូជីមិញនាព្រឹកថ្ងៃទី៧វិច្ឆិកា បណ្ដាដំណាងបានរំលឹកឡើងវិញ
រាល់​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររញ្ជួយពិភពលោក-បដិវត្តខែតុលាមហិមារ។ ជា
ពិសេស​ចំពោះវៀតណាមវិញ បដិវត្តខែតុលារុស្ស៊ីមានអត្ថន័យពិសេសមានឥទ្ធិពល
ដ៏​ធំធេងចំពោះបុព្វហេតុបដិវត្តរបស់វៀតណាម។ នេះក៏ជាគ្រឹះស្ថាននៃទំនាក់ទំនង​មិត្តភាពជាប្រពៃណីដ៏ថ្លៃថ្លារវាងប្រជាជាតិទាំងពីរវៀតណាម-រុស្ស៊ីបានអភិវឌ្ឍន៍​និង​ពង្រឹងដោយឥតឈប់ឈរ។ ថ្លែងមតិនៅពិធីនេះ លោក Anatoly Vassilievic Borovik អគ្គកុងស៊ុលសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញបានលើកច្បាស់ថា៖

        “ទោះបីជាមានការបំរែបំរួលគួរឲ្យកត់សម្គាល់ក្នុង២ទស្សវត្សកន្លងមកក្នុង​ជីវភាព​រស់នៅនៃប្រទេសទាំងពីរក្តី ប៉ុន្តែយើងនៅរក្សានិងពង្រឹងការតភ្ជាប់​ប្រពៃណី​នៃចំណង​
មិត្តភាពភាតរៈ ការយល់ដឹងគ្នាទៅវិញទៅមក ទំនុកទុកចិត្តនិង​សហប្រតិបត្តិការ។
ខ្ញុំ​ជឿជាក់ថា ដំណើរទស្សនកិច្ចនាពេលខាងមុខ​របស់​ប្រធានាធិបតី Putin មក​ប្រទេស​មិត្តនឹងបង្កើនកំលាំងចលករ ការអភិវឌ្ឍន៍នៃ​ទំនាក់​ទំនងដៃគូរយុទ្ធសាស្ត្រលើ​គ្រប់​
វិស័យ​រវាងប្រទេសទាំងពីរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ