សកម្មភាពជាច្រើនស្វាគមខួបលើកទី៨៣នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ(ទី២៦មិនា)


សកម្មភាពជាច្រើនស្វាគមខួបលើកទី៨៣នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ(ទី២៦មិនា) - ảnh 1
សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានប្រគល់រង្វាន់ Ho Hao Hon (VOV)

        Vovworld-នាយប់ថ្ងៃទី២៣មិនានៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀត​ណាម)​បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៨៣នៃទិវាបង្កើតសម្ព័ន្ធយុវជន​កុម្មុយនីស្ត
ហូជីមិញ(ទី២៦មិនា)។ ក្នុងឱកាសនេះ សម្ព័ន្ធយុវជនទីក្រុងបាន​ប្រគល់​រង្វាន់ Ho
Hao Hon ចំនួន៦រង្វាន់ជូនសមូហភាពចំនួន៦មានការផ្ដើម​គំនិតរូបសណ្ឋាន
ដំណោះស្រាយរួមចំណែកសកម្មប្រសិទ្ធភាពសំរាប់ការអភិវឌ្ឍន៍របស់សម្ព័ន្ធ រួម
ចំណែកបំរើជីវភាពរស់នៅប្រជាជន។

        នាថ្ងៃដ៏ដែលនៅទីក្រុង Yen Bai ខេត្ត Yen Bai បានប្រព្រឹត្តទៅពិធីបំផុស​សកម្មភាពរបស់សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញចូលរួមធានាសណ្ដាប់ធ្នាប់​សុវត្ថិភាពចរាចរក្នុងឆ្នាំយុវជនស្ម័គ្រចិត្តនិងទិវាមហោស្រពយុវជនជាមួយ​វប្បធម៍
ចរាចរឆ្នាំ២០១៤។ ​ថ្លែងមតិនៅពិធី អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍​ដឹក​ជញ្ជូនលោក
Le Dinh Tho បានលើកច្បាស់ថា៖

        “យើងខ្ញុំសង្ឃឹមថា បន្ទាប់ពីពិធីនេះ សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់នឹង​លាត​ត្រដាងយ៉ាងខ្លាំងក្លានិងទូលំទូលាយនូវរាល់សកម្មភាពធានាសណ្ដាប់ធ្នាប់
សុវត្ថិភាពចរាចរក្នុងឆ្នាំយុវជនស្ម័គ្រចិត្ត២០១៤និងចាត់ទុកសុវត្ថិភាពចរាចរជា
ភារកិច្ចស្នូលមួយក្នុងចំណោមភារកិច្ចស្នូលរបស់យុវជនក្នុងឆ្នាំ២០១៤។ គណៈ
កម្មាធិការ​សុវត្ថិភាពចរាចរនឹងសហការជិតស្និទ្ធជាមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ
នីស្ត​ហូជីមិញលាតត្រដាងសកម្មភាពឃោសនាជំរុញសម្ព័ន្ធយុវជនឲ្យប្រតិបត្តិ
ច្បាប់​សណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរ។”

        ក្នុងឱកាសនេះដែរ គណៈកម្មការកម្មាភិបាលសម្ព័ន្ធយុវជនប្រចាំនៅ​សហព័ន្ធរុស្ស៊ីបានរៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី៨៣នៃទិវាបង្កើតសម្ព័ន្ធ​យុវជនកុម្មុយនីស្តហូជីមិញនៅស្ថានទូតវៀតណាមប្រចាំនៅម៉ូស្គូ។ សមាជិក​សម្ព័ន្ធយុវជនរាប់រយនាក់ជាសិស្សានុសិស្សនិស្សិតវៀតណាមនៅទូទាំង​សហព័ន្ធរុស្ស៊ីបានចូលរួមសកម្មភាពនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ