សកម្មភាពដ៏វិសេសវិសាលក្រោមប្រធានបទ “និទាឃរដូវតំបន់ព្រៃភ្នំ” នៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម

(VOVWORLD) -  សកម្មភាពដ៏ពិសេសក្រោមប្រធានបទ “និទាឃរដូវតំបន់ព្រៃភ្នំ” បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ នៅឯភូមិវប្បធម៌ និងទេសចរណ៍នៃបណ្តាជនជាតិវៀតណាម ដោយមានសកម្មភាពដ៏វិសេសវិសាលដែលបង្ហាញអំពីបរិយាកាសស្វាគមន៍និទាឃរដូវនៃដើមដំបូងឆ្នាំថ្មី រួមជាមួយនឹងការរៀបចំធ្វើពិធីបុណ្យ និងទំនៀមទំលាប់របស់ជនរួមជាតិនៃបណ្តាជនជាតិ វៀតណាម។
សកម្មភាពដ៏វិសេសវិសាលក្រោមប្រធានបទ “និទាឃរដូវតំបន់ព្រៃភ្នំ” នៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម - ảnh 1 សកម្មភាពដ៏វិសេសវិសាលក្រោមប្រធានបទ “និទាឃរដូវតំបន់ព្រៃភ្នំ” នៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាប្រជាជាតិវៀតណាម (រូបថត៖ trungtamtttv.hcmuc.edu.vn)

សកម្មភាពដ៏លេចធ្លោក្នុងខែនេះ អាចរៀបរាប់បានដូចជាការរៀបចំឡើងពិធីរំដោះបាបនៅដើមឆ្នាំថ្មីរបស់ជនរួមជាតិភាគតិច Tay និង Nung នៅខេត្ត Thai Nguyen រួមទាំងការឧទ្ទេសនាមអំពីពិធី " Lau Then" និងបទចម្រៀងនិទាឃរដូវផងដែរ។  ក្រៅពីនេះ ជនរួមជាតិភាគតិចភាគខាងជើងវៀតណាម ឧទ្ទេសនាមអំពីល្បែងប្រជាប្រិយ ផលិតផលប្រពៃណីនិងម្ហូបអាហារក្នុងឱកាសនិទាឃរដូវដល់ភ្ញៀវទេសផងដែរ។ នៅតាមភូមិជនជាតិភាគតិច ដូចជា Thai – Muong-Nung – Dao – KhoMu- Odu- BaNa- TaOi- Ede-Khmer ជាដើម ជនរួមជាតិទាំងនេះរៀបចំការតុបតែងកន្លែងដើម្បីស្វាគមន៍បុណ្យតេតស្របតាមទំនៀមទម្លាប់របស់ជនជាតិនីមួយៗ រួមជាមួយនោះក៏រៀបចំកន្លែងសម្រាប់ការលេងល្បែងប្រជាប្រិយនិងការតុបតែងទិដ្ឋភាពខ្នាតតូចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ