សកម្មភាពតបស្នងសងគុណជាច្រើនក្នុងឱកាសទិវាយុទ្ធជនពិការយុទ្ធជនពលី
(VOVWORLD) - រំលឹកខួបលើកទី ៧៧ឆ្នាំ ទិវាយុទ្ធជនពិការ យុទ្ធជនពលី ទី ២៧ កក្កដា (១៩៤៧-២០២៤) នាប៉ុន្មានថ្ងៃថ្មីៗនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Ca Mau បានរៀបចំគណៈប្រតិភូជាច្រើនក្រុម ទៅសាក់សួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយដល់វីរៈអ្នកម្តាយវៀតណាម គ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈនៅស្រុកជាប់មាត់សមុទ្រនៃខេត្ត Ca Mau សំដៅតបស្នងសងគុណចំពោះការលះបង់របស់វីរបុរស យុទ្ធជនពិការ និងយុទ្ធជនពលីក្នុងការតស៊ូរំដោះជាតិ។
ក្នុងឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែនក្នុងខេត្តក៏បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ ពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនគ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ យុទ្ធជនពិការ និងយុទ្ធជនជំងឺក្នុងតំបន់; រៀបចំការអុជធូប និងថ្វាយផ្កាដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅតាមបណ្តាឃុំនិងទីរួមខេត្តក្នុងតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ca Mau។
សម្ព័ន្ធយុវជនខេត្ត Hau Giang សម្របសម្រួលជាមួយមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត រៀបចំពិធី “អុជធូបសម្តែងការដឹងគុណ” នៅបូជនីយដ្ឋានខេត្ត។ រូបថត៖ baohaugiang.com.vn |
នាយប់ថ្ងៃទី ២៥ ខែកក្កដា សម្ព័ន្ធយុវជនខេត្ត Hau Giang បានសម្របសម្រួលជាមួយមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត រៀបចំពិធី “អុជធូបសម្តែងការដឹងគុណ” នៅបូជនីយដ្ឋានយុទ្ធជនពលីខេត្ត។ តំណាងអង្គភាពនានាបានអុជធូប និងថ្វាយផ្កានៅវិមានគោរពវិញ្ញាណក្ខន្ធ អុជទៀននិងធូបនៅផ្នូររបស់វីរយុទ្ធជនពលីជាង ៣៦០០នាក់។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់ខេត្ត Hau Giang ដើម្បីបង្ហាញពីទំនៀមទម្លាប់ “ផឹកទឹកនឹកប្រភពដើម” តួនាទីនិងការទទួលខុសត្រូវរបស់យុវជនក្នុងការថែរក្សា និងមរតកបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់ប្រទេសជាតិ។
សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំពិធីអុជធូបសម្តែងការដឹងគុណចំពោះវីរៈយុទ្ធជនពលីនៅបូជនីយដ្ឋានខេត្ត។ រូបថត៖ TTXVN |
នាយប់ថ្ងៃដដែល សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំពិធីអុជធូបសម្តែងការដឹងគុណចំពោះវីរៈយុទ្ធជនពលីនៅបូជនីយដ្ឋានខេត្ត។ មុននោះ សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំសកម្មភាពបោះសម្អាតបូជនីយដ្ឋាន ទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារវីរៈអ្នកម្តាយវៀតណាម ជនមានគុណូបការៈចំពោះបដិវត្តន៍៕