សកម្មភាពទៅសាកសួរសុខទុក្ខនិងជូនពរចូលឆ្នាំថ្មីប្រពៃណីតាមតំបន់នានានៅទូទាំងប្រទេសវៀតណាម

(VOVWORLD) -ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំច សំរឹទ្ធស័ក ២០១៨នេះ នាថ្ងៃទី៦ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam រួមទាំងថ្នាក់ដឹកនាំសហព័ន្ធសហ ជីពពលករវៀតណាម និងថ្នាក់ដឹកនាំខេត្ត Hung Yen អញ្ជើញទៅសាកសួរសុខទុក្ខនិង ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ចំពោះកម្មករនិងគ្រួសារក្រីក្រចំនួន១៥០ នៅស្រុក Van Lam (ខេត្ត Hung Yen)។

នៅទីនេះ រដ្ឋមន្ត្រី លោក To Lam បានប្រគល់អំណោយ របស់ក្រ សួងនគរបាលចំនួន១០០កញ្ចប់ និងរបស់សហព័ន្ធសហជីពពលករ វៀតណាម ចំនួន៥០កញ្ចប់សម្រាប់កម្មករនិងគ្រួសារក្រីក្រដែលកំពុងរស់នៅនិងធ្វើការនៅស្រុក Van Lam ផងដែរ។

សកម្មភាពទៅសាកសួរសុខទុក្ខនិងជូនពរចូលឆ្នាំថ្មីប្រពៃណីតាមតំបន់នានានៅទូទាំងប្រទេសវៀតណាម - ảnh 1លោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសម្រាប់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅសង្កាត់ An Hoi ខ័ណ្ឌ Ninh Kieu ទីក្រុង Can  Tho (រូបថតៈ Thanh Tung/VOV)

        ក្នុងថ្ងៃដដែល ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសម្រាប់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅសង្កាត់ An Hoi ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃ ណីវៀតណាម។

        ក្នុងពេលជាមួយគ្នានោះ ខេត្ត Dak Nong បានចំណាយថវិកាចំនួន៣០,៥ពាន់លានដុងដើម្បីត្រៀមរៀបចំអំណោយជាង៦៧ពាន់កញ្ចប់ជូនសម្រាប់មុខសញ្ញាគោល នយោបាយនិងអ្នកក្រីក្រក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី២០១៨ផងដែរ។ ហើយសំដៅ លើកទឹកចិត្តគ្រួសារក្រីក្រ សាច់ញាត្តិយុទ្ធជនពលីក្នុងឱកាសនិទាឃរដូវឆ្នាំច សំរឹទ្ធ ស័ក ដែលកំពុងខិតជិតមកដល់នោះ សមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជន ពលី ខេត្ត Nghe An បានរៀបចំការជូនអំណោយសម្រាប់សាច់ញាត្តិគ្រួសារគោលនយោបាយ ដែលជួបការលំបាក និងវីរៈអ្នកម្តាយវៀត ណាម នៅស្រុក Con Cuong ស្រុក Tuong Duong ស្រុក Quynh Luu និងទីរួមខេត្ត Hoang Mai ផងដែរ។ នេះជាអំណោយពោរ ពេញទៅដោយអត្ថន័យដែលសម្តែងនូវគុណធម៌ផឹកទឹកនឹកដល់ប្រភពដើមរបស់ ប្រជាជាតិវៀតណាម ចំពោះគ្រួសារគោលនយោបាយដែលមានស្ថាន ភាពលំបាកនៅពេល និទាឃរដូវនិងបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្តងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ