សកម្មភាពនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី៨

(VOVworld)-នាព្រឹកថ្ងៃទី២៥កញ្ញា គណៈប្រតិភូចូលរួមមហាសន្និបាតទូទាំង
ប្រទេសលើកទី៨របស់រណសិរ្សមាតុភូមិវៀតណាម មកគោរពវិញ្ញាណក័្ខន្ធ
លោកប្រធានហូជីមិញនៅប្រាងដំកល់សពសព្វ និងអុជធូបនៅស្តូបគោរព
វិញ្ញាណក្ខ័ន្ធវរៈយុទ្ធជនពលី។ នាពេលរសៀលថ្ងៃដដែល មហាសន្និបាតបាន
រៀបចំកិច្ចប្រជុំបម្រុង ពិភាគ្សាអំពី ខ្លឹមសារជាច្រើន ដូចជា មូលមិតជាឯកឆន្ទ
របៀបវារៈនៃមហាសន្និបាត របាយការណ៍បូកសរុបសកម្មភាព របស់គណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ជាដើម។

សកម្មភាពនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី៨ - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
លោក Nguyen Thien Nhan (រូបថតៈ vov)


        ក្នុងថ្ងៃដដែល ការតាំងពិព័ណ៌មហាសន្និបាតរណសិរ្សមាតុភូមិវៀត
ណាម បានបើកនៅមជ្ឈមណ្ឌលសន្និសីទជាតិ។មហាសន្និបាត ទូទាំងប្រ
ទេសលើកទី៨របស់រណសិរ្សមាតុភូមិវៀតណាម ​ប្រារព្វឡើងដ៏មហោឡារឹត
នាថ្ងៃទី២៦កញ្ញា ដោយមានការចូល រួមរបស់តំណាងជាង១ពាន់នាក់។ ក្រោម
ប្រធានបទ “សាមគ្គីភាព ប្រជាធិបតេយ្យ ផ្លាស់ប្តូថ្មី និងអភិវឌ្ឍន៍” មហាសន្និ
បាតនេះ ជាសកម្មភាពនយោបាយដ៏សែន​ សំខាន់របស់បក្សទាំងមូល ប្រជាជន
ទាំងមូលក្នុងសម័យជម្រុញខ្លាំង ឧស្សាហូប នីយកម្ម ទំនើបភាវូបនីយកម្មប្រ
ទេសជាតិ និងធ្វើសមាហរណកម្មអន្តរជាតិ។

        ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅ មហាសន្និបាតបានពិនិត្យទៅលើបញ្ហា
មួយ​ចំនួន ក្នុងនោះចេញសេចក្តីអំពាវនាវការប្រមូលផ្តុំប្រជាជនគ្រប់ស្រទាប់
 រួមដៃ កសាង និងការពារមាតុប្រទេស។ ប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុ ភូមិវៀតណាម លោក  Nguyen Thien Nhan បានឲ្យដឹងថា៖

        “តាមគំរោង សមាជិកគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាមមានចំនួន៣៨៥រូប កើន៣០នាក់បើប្រៀបនឹងដំណាក់កាលមុននេះ
។ ចំណុចថ្មី គឺនេះជាលើកដំបូង មានតំណាងជាពាណិជ្ជករនិងតំណាង
មកពីតំបន់កោះសមុទ្រនិងមានការចូលរួមរបស់ ប្រធានរណសិរ្សមាតុភូមិ
ស្រុកកោះ Truong Sa ជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ