សកម្មភាពបានដាក់ស្ថានីយខួងដោយខុសច្បាប់របស់ចិនបានជះឥទ្ធិពលអាក្រក់ដល់សន្តិភាពក្នុងតំបន់និងអន្តរជាតិ

(VOV)_នារសៀលថ្ងៃទី ១៤ ឧសភា ​នៅខេត្ត Thanh Hoa យុវជន ​សិស្សានុ
សិស្ស និងនិស្សិតរាប់ពាន់នាក់បានចូលរួមពិធីមិទ្ទិញ ប្រឆាំងជំទាស់ការដែល ចិនបានដាក់ស្ថានីយខួង Haiyang Shiyou-៩៨១ ដោយខុស​ច្បាប់​នៅក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់​វៀត​ណាម។

សកម្មភាពបានដាក់ស្ថានីយខួងដោយខុសច្បាប់របស់ចិនបានជះឥទ្ធិពលអាក្រក់ដល់សន្តិភាពក្នុងតំបន់និងអន្តរជាតិ - ảnh 1
ស្ថានីយខួង Haiyang Shiyou-៩៨១ ដោយខុស​ច្បាប់​នៅក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់​វៀត​ណាម 

          នារសៀលថ្ងៃនេះដែរ សមាគមអ្នក​ច្បាប់ទីក្រុង Hai Phong (ភាគខាង​ជើង វៀតណាម) បានរៀបចំពិធីមិទ្ទិញប្រឆាំងជំទាស់ការដែលចិនបានរំលោភទៅលើ
អធិបតេយ្យភាពកោះ សមុទ្រវៀតណាម។

          នាថ្ងៃទី ១៣ ឧសភា ជនវៀតណាមជាច្រើននៅប៊ុលហ្គារីបានចុះដង្ហែរតាម
ផ្លូវ​ប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត។ សមាគមជនវៀត
ណាម នៅប៊ុលហ្គារី និងសមាគមមិត្តភាពប៊ុលហ្គារី-វៀតណាមបានចេញ​សេចក្ដី​ប្រកាសជាលាយលក្ខណ៍អក្សរ ប្រឆាំងជំទាស់អំពីរំលោភ​របស់​ចិន។ សមាគម
ជន វៀតណាមនៅប៊ុលហ្គារីបានអំពាវនាវគ្រប់​បុគ្គល​អង្គការអន្តរជាតិ  និងប្រ ជាជនស្រឡាញ់សន្តិភាពលើទូទាំងពិភពលោក 

បន្ត​ឡើងសម្លេងប្រឆាំងសកម្មភាពរំលោភរបស់ចិន និងគាំទ្រសំណូមពរ​ដ៏ត្រឹមត្រូវ សមស្របរបស់វៀតណាម។ ​

          នៅខេត្ត Vladimir (រុស្ស៊ី) សហគមន៍ជនវៀតណាមនៅខេត្ត Vladimir បាន​ចុះហត្ថលេខាលើលិខិតចំហរស្នើរបស់សមាគមជនវៀតណាមនៅ Vladimir ស្នើ
អោយ​ចិន ​ត្រូវដកស្ថានីយខួងចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម និង​
បញ្ឈប់​រាល់សកម្មភាពបង្ករឿងហេតុនៅលើសមុទ្រខាងកើត គោរពច្បាប់អន្តរ
ជាតិ ​និងអធិបតេយ្យភាពរបស់វៀតណាម។ ប្រធានសមាគមជនវៀតណាមនោ Vladimir លោក Nguyen Van Hieu បានអោយដឹងថា៖

          “សហគមន៍ប្រឆាំងជំទាស់ចិនដែលបានបង្ករឿងហេតុជាមួយវៀត​ណាម​។ ជនគ្រប់រូបសុទ្ធតែថ្កោលទោសចិនយ៉ាងខ្លាំងក្លា និងប្តេជ្ញចិត្តការ​ពារឯករាជ្យា
មាតុប្រទេស។”

         រួមជាមួយប្រជាជននៅក្នុងប្រទេស សាធារណមតិអន្តរជាតិបន្តថ្កោលទោស
ចិនបានដាក់ស្ថានីយខួង Haiyang Shiyou - ៩៨១ ក្នុងតំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ និង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម និងប្រមូលផ្តុំនាវា​ជាច្រើន​មក ដែលក្នុង នោះមាននាវាយាមល្បាតបំពាក់កាំជ្រូចទៀតផង បង្ក​ភាពតានតឹងនៅលើសមុទ្រ
ខាងកើត។ នាថ្ងៃទី ១៤ ឧសភា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក 
Barack Obama បានក្រើនរំលឹកជាថ្មីម្តង់ទៀត​នូវ​ការ​ដោះស្រាយភាពតាន តឹងនៅ សមុទ្រខាងកើតតាមរយៈការចរចារ។ នាពេលនោះដែរក្នុងជំនួបប្រាស្រ័យជាមួយ មជ្ឈដ្ឋានអ្នកសារព័ត៍មាន នា​រសៀលថ្ងៃទី១៤ ឧសភា នៅរដ្ឋធានីហាណូយ  ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម ឧត្តមនាវីត្រី Pascal Ausseur  
នាយករងនាយកដ្ឋាន​អភិវឌ្ឍន៍អន្តរជាតិ ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៃ
ក្រសួងការពារជាតិ​បារាំង ​បានអោ​យដឹងថា៖ បារាំងជាប្រទេស១ក្នុងចំណោមប្រ
ទេសឈាន​ទៅមុខក្នុងការតាក់តែងសេចក្ដីប្រកាសរបស់ EU ស្ដីពីការព្រួយបារម្ភ
ចំពោះ​សកម្មភាពរបស់ចិននៅសមុទ្រខាងកើត។ បារាំងនិង EU ​មានគោលបំ
ណង​ថា៖​បណ្ដាភាគីត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី។

          ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាមនៅបារាំង ​អគ្គ លេខាធិការសមាគមមិត្តភាពបារាំង-វៀតណាម លោក Patrice Jorland បានអះ អាងថា៖ ប្រជាជនបារាំងស្រឡាញ់សន្តិភាព គោរពយុត្តិធមជានិច្ចប្រគៀកស្មា
ជាមួយវៀតណាមប្រឆាំងជំទាស់រាល់សកម្មភាពរំលោភរបស់ចិន

          “ យើងខ្ញុំព្រួយបារម្ភជាច្រើនចំពោះបណ្ដាសកម្មភាពរបស់ចិន ពីព្រោះ​ទីកន្លែងដាក់ស្ថានីយ៍ខួងនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀត
ណាម។ ចិនកំពុងរំលោភយ៉ាងធ្ងន់ធ្ងរច្បាប់អន្តរជាតិ និងសិទ្ធិអធិបតេយ្យភាព របស់វៀតណាម ដូច្នេះ យើងខ្ញុំថ្កោលទោសយ៉ាងខ្លាំងក្លាសកម្មភាពទាំងនេះ​
របស់ចិន។”

          ក៏តាមលោក Patrice Jorland ថា៖ សមាគមមិត្តភាពបារាំង-វៀតណាម​បានចុះផ្សាយអត្ថបទសរសេរចំនួន៥រិះគន់ចិន ដើម្បីជួយអោយមហាជន និង
ប្រជាជនបារាំងយល់ដឹងបន្ថែមអំពីមហិច្ឆតាអនុត្តរភាពរបស់ចិនចំពោះវៀត
ណាមនិងប្រទេសជិតខាងផ្សេងៗទៀត។

          សេចក្ដីប្រកាសរបស់គណៈកម្មាធិការសាមគ្គីភាពឥណ្ឌា-វៀតណាម​ នា​ថ្ងៃទី១៤ ឧសភា បានអះអាងថា៖ សកម្មភាពខាងលើរបស់ចិនបានជះឥទ្ធិពល​អាក្រក់ទៅលើទំនាក់ទំនងប្រជាជន ចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាម
និងចិន បណ្ដាចលនាសន្តិភាពក្នុងតំបន់និងលើពិភពលោក។ ទន្ទឹមនឹងនោះវា
ក៏បាន គំរាមគំហែងទៅលើសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិ​ការក្នុង
តំបន់និងអន្តរជាតិ។ ដូច្នេះ គ្រប់កម្លាំងស្រឡាញសន្តិភាពត្រូវការ​សាមគ្គីភាព  ប្តេជ្ញាថ្កោលទោសសកម្មភាពរំលោភរបស់ចិន។

          នៅប៊ែលហ្សីក អ្នកកាសែត Mass MBOUP និងជាអ្នកជំនាញការអំពី​នយោ បាយនិងការអភិវឌ្ឍន៍ បានចាត់ទុកថា៖ ការដែលចិនឈ្លានពាននៅលើសមុទ្រ
ខាងកើត មិនទទួលបានការគាំទ្ររបស់អន្តរជាតិទេ ពីព្រោះនេះគឺជាការរំលោភ
ទៅលើដែនសមុទ្ររបស់ប្រទេសផ្សេងៗ និងដើរបញ្ចា្រស់នឹងច្បាប់អន្តរជាតិ និង
គ្រោះថ្នាក់ណាស់។ បំណងឈ្លានពានដែនដីជាមួយ​ប្រទេសជិតខាងគឺមិន អាច ទទួលយកបានឡើយ៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ