សកម្មភាពរបស់ចិនក្រោមទស្សនៈរបស់អ្នកជំនាញការបារាំង

សកម្មភាពរបស់ចិនក្រោមទស្សនៈរបស់អ្នកជំនាញការបារាំង - ảnh 1
លោក David Camroux បណ្ឌិតប្រវត្តិសាស្ត្រនយោបាយនៅមហាវិទ្យាល័យប៉ារីស Sorbonne (vietnamnet.vn)

        Vovworld-ចិនបានគិតគូម៉ត់ចត់អំពើររំលោភដោយមិនអើពើរដល់ច្បាប់​ទាំងឡាយជាការចាត់ទុករបស់អ្នកជំនាញការជួរមុខមួយចំនួនរបស់បារាំងអំពី
អាស៊ី-អាគ្នេយ៍។

       លោក David Camroux បណ្ឌិតប្រវត្តិសាស្ត្រនយោបាយនៅមហាវិទ្យាល័យ​
ប៉ារីស Sorbonne លោកគ្រូសាលានយោបាយប៉ារីសបានចាត់ទុកថា៖

       “ចិនបានអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ
១៩៨២​ប៉ុន្តែមិនគោរពច្បាប់អន្តរជាតិ។ ចិនមិនចង់ដោះស្រាយបញ្ហាដោយ​ពហុ
ភាគី​ទេ គេចង់ដោះស្រាយដោយឡែកជាមួយប្រទេសអាស៊ាននីមួយៗ។ ដោយ​
ហេតុនេះខ្ញុំចាត់ទុកថា អាស៊ានត្រូវសាមគ្គីនិងចងសម្ព័ន្ធជិតស្និទ្ធដើម្បី​ធានា​ស្ថិរភាពសន្តិភាពក្នុងដំបន់។”

       រីឯលោកស្រី Chemillier Gendreau អតីតប្រធានសមាគមអ្នកច្បាប់ទ្វីបអឺរ៉ុប​
បាន​ឲ្យ​ដឹងថា៖

       “ចិនបានប្រកាសថា ដំបន់ទឹកដែនដីទាំងអស់ក្នុងខ្សែងណ្ដាតគោក្រោម​ឧវាទ
​របស់គេ។ ទ្រឹស្តីនោះបញ្ច្រាស់ទាំងស្រុងនឹងអនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្ដី
ពីច្បាប់សមុទ្រ (UNCLOS)។ រីឯនិយាយអំពីសិទ្ធិប្រវត្តិសាស្ត្រ​នោះ ត្រូវមានភ័ស្តុតាង
ក៏ដូចជាមានការទទួលស្គាល់របស់ប្រទេសផ្សេងៗដែល​ចិន​គ្មានភ័ស្តុតាងណាមួយ
ទាំងខាងប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិឡើយ។ ពីព្រោះមិនអាចបង្ហាញបាននិង
ដោយសារអ្វីៗគេចង់ទទួលបញ្ច្រាស់នឹង​អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់
សមុទ្រ ដោយហេតុនេះគេមានទ្រឹស្ដី​ដោយឡែកដើម្បីទន្ទ្រានកាន់កាប់។ ខ្ញុំចាត់ទុក
ថា​បណ្ដាប្រទេសអាស៊ាននឹងមិន​យល់ព្រម​នឹងទស្សនៈមិនសមហេតុសមផលរបស់
ចិនឡើយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ