VOV-នាថ្ងៃទី២០វិច្ឆិកានៅកម្ពុជា បានប្រព្រឹត្តទៅសន្និសីទកំពូលអាស៊ីបូព៌ា
(EAS) លើកទី៧ ការសន្ទនាសកលអាស៊ាននិងការជួបសន្ទនារបស់ថ្នាក់ដឹកនាំបណ្ដាប្រទេសចូលរួមកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP)។
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមានបទថ្លែងមតិសំខាន់ក្នុងក្របខ័ណ្ឌសន្និសីទកំពូលអាស៊ាន |
មុននោះនាថ្ងៃទី១៩វិច្ឆិកានៅកម្ពុជានាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung បានមានបទថ្លែងមតិសំខាន់ក្នុងក្របខ័ណ្ឌសន្និសីទកំពូល
អាស៊ាន+១ ជាមួយចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សន្និសីទកំពូលអាស៊ាន+៣
ជាមួយប្រទេសអាស៊ីឦសានគឺចិន ជប៉ុន កូរ៉េខាងត្បូង ទន្ទឹមនឹងនោះគឺ
សន្និសីទកំពូលរំលឹកខួបលើកទី១៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ាន+៣ និងសន្និសីទកំពូលអាស៊ានអាមេរិក។ ថ្លែងមតិនៅសន្និសីទកំពូលអាស៊ាន+៣
ជាមួយ ប្រទេសអាស៊ីឦសានគឺចិន ជប៉ុន កូរ៉េខាងត្បូង ទន្ទឹមនឹងនោះគឺ
សន្និសីទកំពូលរំលឹកខួបលើកទី១៥កិច្ចសហប្រតិបត្តិការអាស៊ាន+៣
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ការដែលសន្និសីទកំពូលរំលឹកខួបលើកទី១៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការ
អាស៊ាន+៣ មានអត្ថន័យដ៏ពិសេស ពីព្រោះនេះជាឱកាសដើម្បីយើងអះអាង ឡើងវិញនូវគោលការណ៍សារវន្តកំណត់ទិសកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ឲ្យស៊ីជម្រៅនិងជាក់ស្ដែងជាងដាក់មូលដ្ឋានគ្រឹះសំរាប់សហគមន៍អាស៊ីបូព៌ា
នាពេលអនាគត។ តាមនោះខ្ញុំសូមស្នើរឲ្យយើងទាំងអស់គ្នាប្រមូលផ្ដុំប្រភព
កំលាំង ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពផែនការការងារសហប្រតិបត្តិការ
អាស៊ាន+៣ដំណាក់កាល២០០៧-២០១៧ និងស្រាវជ្រាវអនុវត្តការជំរុញ
កិច្ចសហប្រតិបត្តិការឆ្ពោះទៅកសាងសហគមន៍អាស៊ីបូព៌ា។ ខ្ញុំចែករំលែកការត្រូវបង្កើនមូលនិធិសហប្រតិបត្តិការអាស៊ាន+៣ ដើម្បីជួយឧបត្ថម្ភអនុវត្ត
បណ្ដាគំរោងការណ៍សហប្រតិបត្តិការ បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ-
នយោបាយដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងដំបន់ ពិសេសគឺក្នុងវិស័យ
គ្រប់គ្រងគ្រោះធម្មជាតិសន្តិសុខនាវាចរណ៍ សន្តិសុខថាមពលនិងបណ្ដា
បញ្ហាសន្តិសុខក្រៅប្រពៃណី។ បណ្ដាជំលោះត្រូវបានដោះស្រាយដោយ
សន្តិវិធីលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។”
ស្ដីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការគាំទ្របណ្ដាភាគីទាក់ទិនអនុវត្តយ៉ាងពេញលេញ និងប្រកបដោយមានប្រសិទ្ធភាពសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) សេចក្តីថ្លែងការគោលការណ៍៦ខរបស់អាស៊ាន និងទទួលបានក្រមប្រតិបត្តិ
របស់ភាគីនានានៅសមុទ្រខាងកើត (COC)យ៉ាងឆាប់រហ័ស សំដៅធានា
សន្តិភាពស្ថិរភាពសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត លើ
មូលដ្ឋានគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការ
សហប្រជាជាតិឆ្នាំ១៩៨២។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្វាគមការដែលអាស៊ាននិងចិនអនុម័តលើសេចក្តីថ្លែងការរំលឹកខូបអនុស្សាវរីយ៍លើកទី១០សេចក្តីថ្លែងការ
DOC សំដៅបន្តអះអាងនូវតំលៃសារៈសំខាន់និងការអនុវត្តយ៉ាងពេញលេញ
DOC រួមចំណែកធានាសន្តិភាពស្ថិរភាពនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រ
ខាងកើត។
|
សន្និសីទកំពូលអាស៊ានអាមេរិក |
នារសៀលថ្ងៃទី២០វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានអញ្ចើញចូលរួមសន្និសីទកំពូលអាស៊ីបូព៌ាលើកទី៧ (EAS)។
មុននោះនាព្រឹកថ្ងៃទី២០វិច្ឆិកា នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជា
មួយថ្នាក់ដឹកនាំនៃប្រទេសអាស៊ានមួយចំនួននិងដៃគូរបានចូលរួមការជួប
សន្ទនាសកលអាស៊ាន។ ថ្លែងមតិនៅការជួបសន្ទនាសកលអាស៊ាន
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកនេះជាឱកាសល្អដើម្បីបណ្ដា
ប្រទេសផ្លាស់ប្តូរចែករំលែកមតិអំពីបញ្ហាសេដ្ឋកិច្ចដំបន់និងសកលលោក
ក៏ដូចជាការសាកល្បងដែលកំពុងលេចចេញ ទន្ទឹមនឹងនោះលើកកំពស់
តួនាទីសកម្មរបស់អាស៊ាននិងអាស៊ីបូព៌ារួមចំណែកក្នុងការខំប្រឹងប្រែង
កសាងដំបន់អភិវឌ្ឍន៍ស្ថិរភាពនិងសម្បូរុងរឿងមួយ។
ក៏ក្នុងព្រឹកថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសអាមេរិក ប៊្រុយណេ ម៉ាឡេស៊ី សឹង្ហបុរីនូវែលហ្សេឡង់និងអូស្ត្រាលីបានអញ្ចើញចូលរួមសន្និសីទកំពូលក្រៅផ្លូវការកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ច
អន្តរប៉ាស៊ីហ្វិក (TPP)។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
អះអាងថា វៀតណាមចែករំលែកការប្តេជ្ញាចិត្តរួមនិងនឹងបន្តរួមវិភាគទានសកម្ម
ដើម្បីសំរេចការចរចារយ៉ាងឆាប់ៗ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាបណ្ដា
សមាជិកត្រូវបន្តជំរុញរាល់កិច្ចព្រមព្រៀងមានចរិតលក្ខណៈតុល្យភាពដើម្បីការ
អភិវឌ្ឍន៍និងការជួយឧបត្ថម្ភបណ្ដាសមាជិកកំពុងអភិវឌ្ឍន៍ចូលរួមស៊ីជម្រៅ
ជាងទៀតក្នុងបណ្ដាតំលៃសកល រួមចំណែករក្សាភាពសកម្មនិងតួនាទីស្នូល
របស់អាស៊ី-ប៉ាស៊ីហ្វិកក្នុងខឿនសេដ្ឋកិច្ចពិភពលោក។
បញ្ចប់សន្និសីទបណ្ដាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសដែលចូលរួមសន្និសីទ
កំពូលអាស៊ីបូព៌ាបានអនុម័តលើសេចក្តីថ្លែងការ EAS ស្ដីពីការផ្ដើមគំនិតអភិវឌ្ឍន៍
អាស៊ីបូព៌ានិងសេចក្តីថ្លែងការស្ដីពីបង្កាប្រឆាំងគ្រុនចាញ ទន្ទឹមនឹងនោះចាប់ផ្ដើម
ជាផ្លូវការការចរចារអំពីដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យដំបន់ (RCEP)។ នារសៀលថ្ងៃ
ដ៏ដែលបានប្រព្រឹត្តទៅពិធីបិទសន្និសីទកំពូលអាស៊ានលើកទី២១។
|
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានមានការជួបសន្ទនាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ John Key |
នៅខាងក្រៅសន្និសីទកំពូលអាស៊ានលើកទី២១និងបណ្ដាសន្និសីទកំពូល
ទាក់ទិន នាថ្ងៃទី២០វិច្ឆិកានៅកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានមានការជួបសន្ទនាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ John Key។
នាយករដ្ឋមន្ត្រី John Key បានអះអាងថានឹងបន្តរក្សាជំនួយ ODA សំរាប់វៀតណាម ស្នើរភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូនិងជូនដំណឹងអំពីការដែលអគ្គទេសាភិបាលនូវែលហ្សេឡង់នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បានសង្កត់ធ្ងន់ថា ប្រទេសនេះនឹងបន្តសហការ
ដ៏ល្អជាមួយវៀតណាមក្នុងដំណើរការចរចារអំពីកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ច
អន្តរប៉ាស៊ីហ្វិក (TPP)៕