សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប៊ុលហ្គារីនិងព៍រទុយហ្គាល

(VOVworld) - នាព្រឹកថ្ងៃទី៥ មិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung និងលោកជំទាវព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បាន
អញ្ជើញទៅកាន់ទីក្រុង Sofia ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈ
រដ្ឋប៊ុលហ្គារីតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Boico Borisov។

មុននោះ នារសៀលថ្ងៃទី៤ មិថុនា លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងសម
ភាគីព័រទុយហ្គាល់លោក Pedro Passos Coelho បានអញ្ជើញចូលរួមពិធី បើកវេទិការ
សេដ្ឋកិច្ចសមុទ្រ Lisbon។ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់
ថា ដោយមានលក្ខណៈផ្សាភ្ជាប់នឹងសមុទ្រដូចគ្នា កិច្ចសហ ប្រតិបតិ្តការលើអំពី
សេដ្ឋកិច្ចសមុទ្រជាវិស័យពោរពេញទៅដោយសក្តានុភាព ដើម្បីក្លាយទៅជាកត្តា
សំខាន់ក្នុងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងព័រទុយហ្គាល់នាពេលខាង
មុខ។ក្នុងកាលៈទេសៈនាបច្ចុប្បន្ន បណ្ដាប្រទេសលើពិភព លោកសុទ្ធតែចាត់ទុក
ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រផ្សាភ្ជាប់នឹងកិច្ចការពារបរិស្ថាននិងធានាសន្តិសុខ
សមុទ្រជាអាទិភាពយុទ្ធសាស្ត្រ។លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប៊ុលហ្គារីនិងព៍រទុយហ្គាល - ảnh 1
លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung​ ថ្លែងមតិនៅវេទិការសេដ្ឋកិច្ចសមុទ្រ Lisbon (រូបថត៖VGP)

“យើងមិនអាចសហប្រតិបតិ្តការសេដ្ឋកិច្ចសមុទ្រប្រកបដោយជោគជ័យ បើសិន
ជាសន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍ត្រូវគំរាមកំហែងនោះ។នាបច្ចុ
ប្បន្ន ៥០%បរិមាណទំនិញតាមផ្លូវនាវាចរណ៍លើពិភពលោក ត្រូវបានដឹកជញ្ជូន
តាម ខ្សែនាវាចរណ៍តភ្ជាប់អាស៊ីភាគឦសាននឹងអឺរ៉ុប។ប៉ុន្តែ លើខ្សែដឹកជញ្ជូន
នេះ នៅ តំបន់សមុទ្រខាងកើតព័ទ្ធជុំវិញវៀតណាម កំពុងប្រព្រឹត្តទៅសកម្មភាព
បើកទូ លាយកោះ កោះថ្ម និងកសាងសំណង់ជាច្រើនដោយទ្រង់ទ្រាយធំខុស
ច្បាប់អន្តរ ជាតិ អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ១៩៨២ និងកិច្ចព្រមព្រៀង
តំបន់នានា គំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិ
ភាពនិងសេរី ភាពខាងនាវាចរណ៍ អាកាសចរណ៍។ប្លុកអាស៊ាន ក្រុម G៧ និង
ប្រទេសជាច្រើន បានសំដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅ។សហគមន៍អន្តរជាតិ
គប្បីបន្តមានសម្លេងយុត្តិធម៌ដ៏ខ្លាំងក្លាសំដៅសំណូមពរបញ្ឈប់ភ្លាមមួយរំពេច
បណ្ដាសកម្មភាពខុសច្បាប់ ដោះស្រាយជំលោះដោយសន្តិវិធី គោរពនិងអនុវត្ត
យ៉ាងម៉ឹងម៉ាត់ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ
១៩៨២ ក៏ដូចជាសេចក្ដីថ្លែង ការណ៍ស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) ផងដែរ”

 នារសៀលថ្ងៃទី ៥ មិថុនា (ម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម
លោក Nguyen Tan Dung បានជួបចរចារជាមួយសមភាគីប៊ុលហ្គារី លោក  Boico
Borisov នៅរដ្ឋធានី Sofia។ ថ្នាក់ដឹកនាំទាំង ២ រូបបានអះអាងថា៖ ប្រទេសទាំង ២ នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីនាំទំនាក់ទំនងវៀតណាម - ប៊ុលហ្គារីឡើងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ក្នុងនោះ ប្រមូលផ្តុំទៅលើរូបសណ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចថ្មី។ ទន្ទឹមនឹងនោះ វៀតណាមសន្យាបង្កលក្ខណៈងាយស្រួល សំរាប់អាជីវរកររបស់ប៊ុលហ្គារីវិនិយោគចូលមកវៀតណាម។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី ប៊ុលហ្គារី លោក​ Boico Borisov​  បានអះអាងថា៖ ប៊ុលហ្គារីនឹងជំរុញ EU ក្នុងការអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌវៀតណាម - EU ស្តីពីកិច្ចសហប្រតិបត្តិការនិងដៃគូ លើគ្រប់ជ្រុងជ្រោយ។ ក្រៅពីនោះ ប៊ុលហ្គារីគាំទ្រការសម្រេចយ៉ាងឆាប់ៗ
ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU ផងដែរ។ ស្តីពីស្ថានភាព ក្នុងតំបន់ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជូនដំណឺងថា៖

“ខ្ញុំនិងលោកនាយករដ្ឋមន្ត្រីប៊ុលហ្គារីបានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងតំបន់មួយ
ចំនួន ព្រមទាំង សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាស្ថិរភាពការជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍លើពិភពលោក។ ស្តីពីបញ្ហាលើសមុទ្រខាងកើត យើងខ្ញុំបាន
ឯកភាពថា៖ ភាគីទាក់ទិននានាត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិយ៉ាងម៉ត់ចត់និងបណ្ដាកិច្ចព្រមព្រៀងក្នុងតំបន់។ ជាពិសេសគឺការអនុវត្តអនុសញ្ញាច្បាប់សមុទ្រឆ្នាំ ១៩៨២
របស់ អ.ស.ប. សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានាលើសមុទ្រខាង
កើត (DOC) និងឆ្ពោះទៅការកសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង
កើត (COC)។ ភាគីទាក់ទិននានាត្រូវអត់ធ្មត់មិនធ្វើឲ្យជំលោះស្មុគស្មាញជាង ហើយ សហការជាមួយគ្នាដើម្បីរក្សាសន្តិភាពស្ថិរភាពសន្តិសុខសេរីភាពនាវារចណ៍នៅ
សមុទ្រ ខាងកើត។  នេះគឺជាផលប្រយោជន៍របស់តំបន់និងពិភពលោក។”

បញ្ចប់ការចរចារ ថ្នាក់ដឹកនាំទាំង​ ២ រូបនេះបានធ្វើជាកសិណ្សសាក្សីពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការបង្ការប្រឆាំងនឹងបទល្មើសរវាងរដ្ឋាភិបាល នៃប្រទេសទាំង ២ និងកម្មវិធីសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌របស់វៀតណាមនិង ប៊ុលហ្គារីដំណាក់កាល ២០១៦-២០១៧ ទៀតផង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ