សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅរុស្ស៊ី

            (VOV)_នាព្រឹកថ្ងៃទី៨ ឧសភា នៅទីក្រុងមូស្គូ ប្រធានរដ្ឋវៀតណាម លោក
 Truong Tan Sang បានជួបសន្ទនាជាមួយប្រធានគណបក្សកម្មុនីស្តរុស្ស៊ី លោក 
Ghenady Zyuganov ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Leanvest Group និងសម្ព័ន្ធក្រុមហ៊ុន
ផលិតនាវាមុជទឹក។

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅរុស្ស៊ី - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang


            នៅក្នុងជំនួបប្រាស្រ័យ​ ប្រធានគណបក្សកម្មុនីស្តរុស្ស៊ី លោក Ghenady Zyuganov
 បានសង្កត់ធ្ងន់ថា៖គណះ បក្សកុម្មុយនីស្តរុស្ស៊ីជានិច្ចកាលគាំទ្រការផ្តួរផ្តើមគំនិតរបស់
ប្រធានាធិបតីរុស្ស៊ី និងរដ្ឋាភិបាលរុស្ស៊ី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀត
ណាម។លោក ប្រធានរដ្ឋ Truong Tan Sang បានស្នើអោយបក្សទាំងពិរ បន្តរួមសហការ 
 ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ
ទ្វេភាគី។

            នៅក្នុងជំនួបប្រាស្រ័យ​ ជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Leanvest Group និង
សម្ព័ន្ធក្រុមហ៊ុនផលិតនាវាមូជទឹក លោក Truong Tan Sang បានអះអាងថា៖​រដ្ឋ និងរដ្ឋាភិបាលវៀតណាម ជានិច្ចកាលគោរព លើកទឹកចិត្តនិងបង្កលក្ខណះងាយស្រួល
អោយបណ្ដាវិនិយោគិន អង្គភាពអាជីវកម្មរុស្ស៊ីសហប្រតិបត្តិការជាមួយវៀតណាម
ក្នុងវិស័យសេដ្ឋកិច្ចដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ