សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលរួមចំណែកបង្កើនសាមគ្គីភាពរវាងប្រជាជនវៀតណាមនិងសហគមន៍អន្តរជាតិ

សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលរួមចំណែកបង្កើនសាមគ្គីភាពរវាងប្រជាជនវៀតណាមនិងសហគមន៍អន្តរជាតិ - ảnh 1
ទេសភាពមួយជ្រុងរបស់ទីក្រុងហូជីមិញ


(VOVworld) - យោងតាមសារព័ត៏មានពីជំនួបប្រាស្រ័យនាព្រឹកថ្ងៃទី១០
 មិថុនារបស់បណ្ដាអង្គការមិនមែនរដ្ឋាភិបាល​បរទេស ដែលកំពុងធ្វើ
សកម្មភាពនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានឲ្យដឹងថា នា
បច្ចុប្បន្ននៅទីក្រុងមានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន១៤០មកពី
ទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី-ប៉ាស៊ីហ្វិកកំពុងធ្វើសកម្មភាព។នៅក្នុង
ឆ្នាំ២០១៣ គណៈកម្មាធិការប្រជាជនទីក្រុងបាន​អនុញ្ញាតឲ្យទទួលប្រាក់ចំនួន
ជិត៤២លានដុល្លារអាមេរិក តម្លៃប្រាក់រំដោះខ្ទង់ជំនួយប្រមាណ៣៥,៤លាន
ដុល្លារ។ក្នុង៦ខែដើមឆ្នាំនេះ ទីក្រុងក៏អនុញ្ញាតឲ្យទទួលប្រាក់ចំនួនជិត១១
លានដុល្លារ។ការងារនេះមិនតែជួយឧបត្ថម្ភខាងសម្ភារៈ បច្ចេកទេសសំរាប់
ទីក្រុងប៉ុណ្ណោះទេ ថែមទាំងលើកកំពស់សមត្ថភាពសម្រាប់កម្មាភិបាលមូដ្ឋាន
 រួមចំណែកបង្កើនចំណេះដឹង ចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជន
ទីក្រុងជាមួយប្រជាជននៃប្រទេសនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ