សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង
(VOVWORLD) -នាថ្ងៃទី ៥ ខែធ្នូ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានជួបធ្វើការជាមួយប្រធានគណកម្មាធិការឆ្ពោះទៅទិសខាងត្បូងថ្មី លោក Kim Hyeon Cheol។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung (internet) |
នៅក្នុងជំនួបនេះ លោក Trinh Dinh Dung បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង ហើយស្នើឲ្យភាគីទាំងពីបន្តជំរុញទំានាក់ទំនងលើគ្រប់វិស័យ។ ភាគីវៀតណាមបានស្នើឲ្យកូរ៉េខាងត្បូងជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ទំនិញវៀតណាម។ លើវិស័យសហប្រតិបត្តិការវិនិយោគ រដ្ឋាភិបាលវៀតណាមបានអះអាងថា នឹងយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនកូរ៉េខាងត្បូង។
ចំណែកឯលោក Hyeon Cheol បានសង្គត់ធ្ងន់ថា នាពេលខាងមុខ នឹងបង្កើនការនាំចូលទំនិញពីវៀតណាម និងផ្ទេរប្ដូរបច្ចេកវិទ្យាយ៉ាងសកម្ម ដើម្បីជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាមផងដែរ៕