សកម្មភាពរំលឹកខួបទិវាបុណ្យជាតិវៀតណាមនៅឯបរទេស

Vovworld-នាយប់ថ្ងៃទី៣០សីហានៅរដ្ឋធានីវៀងច័ន្ទស្ថានទូតវៀតណាមប្រចាំនៅ
ឡាវ បានរៀបចំពិធីជប់លៀងដ៍មហាឡារឹកក្នុងឱកាសរំលឹកខួបលើកទី៦៨ នៃទិវា
បុណ្យជាតិវៀតណាម(ទី២កញ្ញា)។ថ្លែងមតិនៅទីនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅឡាវលោក Nguyen Manh Hung បានអះអាងថា៖ទំនាក់ទំនងសាមគ្គីភាពមិត្តភាព
ជាពិសេសរវាងប្រទេសទាំង២បានស៊ីជម្រៅនិងអភិវឌ្ឍន៍លើគ្រប់វិស័យតទៅទៀត។
នាថ្ងៃដដែលស្ថាតទូតវៀតណាមប្រចាំនៅរុស្ស៊ីក៍បានរៀបចំពិធីជប់លៀងដ៍មហាឡា
រឹកក្នុងឱកាសរំលឹកខួបលើកទី៦៨នៃបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញា។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរស្ស៊ីលោក Pham Xuan Sonរួមជាមួយអនុរដ្ឋមន្រ្តីការ
បរទេសរុស្ស៊ីលោក Karasin បានរំលឹកឡើងវិញការបោះជំហានថ្មីក្នុងទំនាក់ទំនង
សហប្រតិបត្តិការរវាងប្រទេសទាំង២នាពេលកន្លងមក។ភាគីទាំង២បានអះអាងថា៖នឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីនាំទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តលើគ្រប់
វិស័យរវាងប្រទេសទាំង២ឡើងកំពស់ថ្មី។

​​​​​​​​​​​​​              

សកម្មភាពរំលឹកខួបទិវាបុណ្យជាតិវៀតណាមនៅឯបរទេស - ảnh 1
រូបថត​ VOV

មុននោះនាយប់ថ្ងៃទី២៩សីហាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាក៍បាន​រៀបចំពិធី
រំលឹកខួបលើកទី៦៨នៃបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញាផងដែរ។នាថ្ងៃទី
៣០សីហាថ្នាក់ដឹកនាំរបស់ប្រទេសជាច្រើនលើសកលលោកបានផ្ញើសារទូរលេខអំណរ
ដល់ថ្នាក់ដឹកនាំវៀតណា។តាងនាមរដ្ឋាភិបាលថ្នាក់ដឹកនាំ អាមេរិកប្រធានាធិបតីលោក
Barack Obamaនិងរដ្ឋមន្រ្តីការបរទេសលោកJohn Kerryបានផ្ញើសារទូរលេខអំណរសារទរ
ដល់ថ្នាក់ដឹកនាំវៀតណា។ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ងបានរៀបចំពិធីរំលឹកខួប
ទិវាបុណ្យជាតិទី២កញ្ញាផងដែរ។មិត្តភក្តិជាច្រើនកុះករដំណាងនៃបណ្តាប្រទេសអាស៊ាន​
ចិនអាមេរិកជាដើមបានចូលរួមពិធីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ