សកម្មភាពរំលឹកខួបលើកទី ១៣៤ ទិវាកំណើតលោកប្រធានហូជីមិញ

(VOVWORLD) - កម្មវិធីនេះបានលើកតម្កើងសមូហភាព និងបុគ្គលឆ្នើមចំនួន ២០ ដែលបានរួមវិភាគទានលើគ្រប់វិស័យនៃជីវភាព និងសង្គម។
សកម្មភាពរំលឹកខួបលើកទី ១៣៤ ទិវាកំណើតលោកប្រធានហូជីមិញ - ảnh 1សន្និសីទសារព័ត៌មាននៃកម្មវិធីលើកតម្កើងសមូហភាព និងបុគ្គលចំនួន ២០ នាក់ ក្នុងកម្មវិធីត្រចះត្រចង់វៀតណាមឆ្នាំ ២០២៤។ រូបថត៖ qdnd.vn

រំលឹកខួបលើកទី ១៣៤ ទិវាកំណើតលោកប្រធានហូជីមិញ និងខួបលើកទី ៩៥ នៃការបង្កើតសហជីពវៀតណាម (២៨ កក្កដា ១៩២៩ -២៨ កក្កដា ២០២៤) និងខែកម្មករឆ្នាំ ២០២៤ នាថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ កាសែតពលករបានរៀបចំកម្មវិធីត្រចះត្រចង់វៀតណាមដោយប្រធានបទ “២០ឆ្នាំនៃការបំផុសកម្លាំងពលំវៀតណាម”។ កម្មវិធីនេះបានលើកតម្កើងសមូហភាព និងបុគ្គលឆ្នើមចំនួន ២០ ដែលបានរួមវិភាគទានលើគ្រប់វិស័យនៃជីវភាព និងសង្គម។

កម្មវិធីត្រចះត្រចង់វៀតណាមឆ្នាំនេះបានរំលឹករយៈពេល ២០ ឆ្នាំ ដែលអង្គការសហជីពបានលើកតម្កើង ពង្រីកគំរូឆ្នើម រួមចំណែកដ៏សំខាន់ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងជំរុញចលនាស្នេហាជាតិ លើកទឹកចិត្តកម្មាភិបាល បុគ្គលិក ពលករនៅទូទាំងប្រទេសច្នៃប្រឌិត និងលះបង់អស់ពីកម្លាំងកាយចិត្តកសាងប្រទេសវៀតណាមសម្បូររុងរឿង និងសុភមង្គល។ លើសពីនេះ កម្មវិធីត្រចះត្រចង់វៀតណាមឆ្នាំនេះបានបន្តលើកតម្កើងសមូហភាពឆ្នើមចំនួន ១០ ដែលមានស្នាដៃល្អក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ កសាង និងការពារមាតុភូមិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ