សកម្មភាពរំលឹកខួបលើកទី៦៨នៃទិវាបង្កើតអង្គការសហប្រជាជាតិ

សកម្មភាពរំលឹកខួបលើកទី៦៨នៃទិវាបង្កើតអង្គការសហប្រជាជាតិ - ảnh 1
សកម្មភាពរំលឹកខួបលើកទី៦៨នៃទិវាបង្កើតអង្គការសហប្រជាជាតិ (vietnamplus)

        Vovworld-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាបង្កើតអង្គការ​
សហប្រជាជាតិ​ (ទី២៤តុលា) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban
Kimoon បានផ្ញើរសារជូនប្រទេសសមាជិកចំនួន១៩៣ដោយអះអាងថា អង្គការ
ពហុភាគី​ធំបំផុតលើពិភពលោកនេះ កំពុងឯកភាពលើរណសិរ្សរួមមួយសំដៅ
ការពារ​សន្តិភាព ទប់ស្កាត់ជំលោះប្រដាប់អាវុធគោរពសិទ្ធិមនុស្សជាដើម។ ក្នុ
ងសារនេះ លោក Ban Kimoon បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិកំពុង​
ទទួលបាន​សមិទ្ធិផលកាន់តែធំធេងពីមួយថ្ងៃទៅមួយថ្ងៃដោយសកម្មភាពសមូ
ហភាព ប៉ុន្តែ​អង្គការនេះនៅអាចធ្វើបានច្រើនជាងទៀតផង។ អំពីគោលដៅ​
អភិវឌ្ឍន៍ អគ្គលេខាធិការ Ban Kimoon បានសង្កត់ធ្ងន់ជាពិសេសដល់ការចាំ​បាច់​
ត្រូវ​ធានា​ការអភិវឌ្ឍន៍ចីរភាព ការពារបរិស្ថានរស់នៅនិងកាត់បន្ថយអត្រាជនក្រីក្រ​
នៅ​ប្រទេស​ទាំងអស់ក៏ដូចជាបណ្ដាដំបន់។

        រួមជាមួយនោះ ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ដែលបានរៀបចំនា​ថ្ងៃ​ដ៏ដែលនៅទីស្ដីការនៅទីក្រុង New York អាមេរិក ប្រធានមហាសន្និបាត​អង្គការ​សហប្រជាជាតិនីតិកាលទី៦៨លោក John Ashe បានប្រកាសថា គិតតាំងពីពេល​បង្កើតមុននេះ៦៨ឆ្នាំមក ពុំទាន់មានពេលណាមនុស្សលោកទាមទានិងរងចាំចំពោះ​
អង្គការ​សហប្រជាជាតិ​ដូចបច្ចុប្បន្នឡើយ នោះគឺត្រូវបញ្ឈប់ជំលោះ កែលំអរ​បរិយាកាសរស់នៅនិងលប់ចោលរបងក្នុងដំណើរការអភិវឌ្ឍន៍។ តាមលោកថា អង្គការសហប្រជាជាតិនៅមានការងារជាច្រើនដើម្បីអនុវត្តបណ្ដាគោលដៅ​
សហ្សវត្ស (MDGs)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ